បងប្អូននៅចាំគាត់បានទេ! ម្ដាយ សាន ស្រីឡៃ ត្រូវខិតខំមើលថែរក្សាចៅ ទាំង២ ក្រោយកូនស្រីឃ្លាតឆ្ងាយទាំងអាល័យរយះ២ឆ្នាំមកហើយ

ភ្នំពេញ៖ មហាជនជាច្រើនប្រហែលជាជ្រាបដឹងហើយថា គិតមកដល់ថ្ងៃទី ១៦ តុលា ២០១៩ នេះ អតីតតារាចម្រៀង សាន ស្រីឡៃ បានស្លាប់ចោលកូនប្រុសទាំងពីរ ម្ដាយជាទីស្រឡាញ់ និង សាច់ញាតិបងប្អូនរយៈពេល ២ ឆ្នាំហើយ ដោយសោកនាដកម្មកាលពីឆ្នាំ ២០១៧ កន្លងទៅនោះ ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំច្បាស់ ។យ៉ាងណាមិញ ពេលវេលា ២ ឆ្នាំមកនេះ ការឈឺចាប់ និង ការនឹករឭករបស់ក្រុមគ្រួសារអតីតតារាចម្រៀងខាងលើ នៅតែដក់ជាប់ក្នុងការចងចាំរបស់ពួកគេជានិច្ច មិនថាសំឡេង កាយវិការ និង គ្រប់សកម្មភាពរបស់នាងគឺនៅតែជ្រាបពេញក្រអៅបេះដូងក្រុមគ្រួសារនាងជានិច្ច

ជាពិសេសដើមទ្រូងជាម្ដាយ គ្មានថ្ងៃណាដែលមិននឹកដល់កូនស្រីនោះទេ ។ ជាក់ស្ដែងម្សិលមិញនេះ ក្រុមគ្រួសាររបស់ សាន ស្រីឡៃ បានធ្វើបុណ្យឧទ្ទិសកុសល់គម្រប់ខួប ២ ឆ្នាំឱ្យនាង ក្នុងនោះហ្វេសប៊ុកផេករបស់ សាន ស្រីឡៃ ដែលគ្រប់គ្រងដោយសាច់ញាតិនាងបានបង្ហោះសារមួយយ៉ាងក្រៀមក្រំបំផុត ធ្វើឱ្យអ្នកលេងហ្វេសប៊ុកឃើញហើយរំជួលចិត្តតាម ។ជាក់ស្តែង សារដែលស្ដែងពីទឹកចិត្តម្ដាយអតីតតារាចម្រៀង សាន ស្រីឡៃ មានអត្ថន័យថា «អ្នកណាមួយយល់ពីអារម្មណ៍គាត់ ខុសគ្នាមិនប៉ុន្មានខែ ប្រែជាបាត់បង់ រយៈពេល ២ ឆ្នាំមកនេះ គាត់មើលថែចៅប្រុស ២ នាក់ នឹកកូនស្រីរាល់ថ្ងៃ កាត់ថ្លៃមិនបានទេអារម្មណ៍មួយនេះ» ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment