ទើបតែល្បីថា អ៊ីណូ និងតារាស្រី កញ្ញាម៉ាក សែនសូនីតា ស្និទ្ធស្នាលគ្នា ពេលនេះស្រាប់តែធ្លាយរូបអ្នកទាំងពីរថតជាមួយគ្នាក្នុងឈុតកូនក្រមុំកូនកម្លោះ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមានការស៊ែរព្រោងព្រាតពេញបណ្តាញសង្គម ជាមួយនឹងវីដេអូដ៏ស្វីតរវាងតារាចម្រៀងប្រុសអ៊ីណូ និងតារាស្រី កញ្ញាម៉ាក សែនសូនីតា ឲ្យថើបគ្នាយ៉ាងស្និទ្ធិស្នាល មើលសឹងតែច្រឡំថាជាគូស្នេហ៍នឹងគ្នាទៅហើយ បើអ្នកទាំង២បញ្ចេញភាពផ្អែមល្ហែមខ្លាំងបែបនេះ។យ៉ាងណាមិញ រឿងនេះមិនទាន់បានផុតផង ពេលនេះក៏ស្រាប់តែឃើញអ្នកទាំង២នាំគ្នាទៅថតសម្អាងការ ជាមួយនឹងឈុតកូនកម្លោះក្រមុំយ៉ាងប្លែកភ្នែកខ្លាំង និងសាកសមគ្នា

ស្របពេលដែលធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ព្រឺតតែម្តង ពេលបានឃើញបែបនេះ។តែទោះជាយ៉ាងណាក្តី សកម្មភាពទាំងនេះគ្រាន់តែជាការថតMV ចម្រៀងថ្មីរបស់តារាចម្រៀងប្រុសលោក អ៊ីណូ ប៉ុណ្ណោះ ក៏ប៉ុន្តែគ្រាន់តែចាប់ផ្តើមថតក៏មានការចាប់អារម្មណ៍ខ្លាំងបែបនេះ ពីបណ្តាហ្វេនៗ

ព្រោះតារាទាំង២ដួងនេះពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកលេងបណ្តាញសង្គម ក៏បាននាំគ្នាស៊ែរព្រោងព្រាតពេញហ្វេសប៊ុក ក្រោយបានឃើញសកម្មភាពដ៏ស្វីតរបស់អ្នកទាំងពីរ នៅពេលថត MVរួមគ្នាជាលើកដំបូង៕សូមទស្សនារវីដេអូខាងក្រោមនេះ៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment