ពិតជាស្អាតណាស់! តារាវ័យក្មេង ឈូឈូ តែងខ្លួនក្នុងឈុតប្រពៃណី ស្អាតខ្លាំង

ភ្នំពេញ៖ ប្រិយមត្តិប្រាកដជាស្គាល់ហើយតារាសម្តែងវ័យក្មេងពោរពេញដោយសម្ថភាពប្អូនស្រី អាង សុជាតា ហៅឈូឈូ បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រតែងតែលេខមុខនៅក្នុងការសម្តែងរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលមានការកោតសរសើរពីសមត្ថភាពសម្តែងរបស់នាងគ្រប់ៗគ្នា។

យ៉ាងណាមិញបើងាកមកមើលការតែងខ្លួនរបស់តារាស្រីវ័យក្មេងរូបនេះវិញឃើញថាបច្ចុប្បន្នកាន់តែមានសម្រស់កាន់តែស្អាតខ្លាំងឡើងទោះបីជាលេងខ្លួនបែបសាមញ្ញធម្មតាយ៉ាងណាក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ​ នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងក្រោយនាងបានធ្វើការតែងខ្លួនយ៉ាងស្អាតនៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី ជាលើកទី១។

ដោយក្នុងនោះសម្រស់របស់នាងកាន់តែលេចធ្លោស្រស់ស្អាតកាន់តែខ្លាំងឡើង ក្នុងឈុតសម្លៀកបំពាក់បែបនេះ​ដែលធ្វើឲ្យបណ្តាលអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាងគ្រប់គ្នាដែលទោះបីជានៅក្មេងខ្ចីបែបណា​ ក៏ប៉ុន្តែសម្រស់ទោះស្លៀកពាក់បែបណាក៏នៅតែស្រស់ស្អាតនិងសាកសមសម្រាប់នាង។ទន្ទឹមនឹងរូបភាពទាំងនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនមើលសឹងតែមិនស្គាល់ព្រោះតែមើលទៅស្អាតប្លែកធំពេញក្រមុំស្កូតតែម្តងខណៈនេះជាការតុបតែខ្លួនដែលស្អាតជាងគេ៕

Related posts

Leave a Comment