ក្តៅៗ! ក្រោយផ្ទុះរឿងរ៉ាវគ្រូពេទ្យចាក់ថ្នាំឲ្យកូនក្មេងដល់លើសចំណុះ ស្រាបតែលោកផែង វណ្ណៈ បង្ហោះសារមួយដោយ សូមឲ្យគ្រូពេទ្យជួយបំភ្លឺផង

ហ្វេសប៊ុក៖ មហាជនជាច្រើនមានការភ្ញាក់នៅមុននេះបន្តិចក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា “ឪពុកម្ដាយកុមារាម្នាក់បានរិះគន់គ្រូពេទ្យនៅ មន្ទីរពេទ្យខេត្តបាត់ដំបង ដែលចាក់ថ្នាំកូនគាត់លេីសចំណុះរហូតកូនគាត់ខូចថ្លេីមខ្ទេចខ្ទីរអស់ ។ ឪពុកកុមារាដែលស្លា ប់ទៅបានសរសេរថា សូមផ្ដាំទៅគ្រូពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបងកុំធ្វេីការយកតែលុយគួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង ។ យ៉ាងណាមិញ ចំណែកម្ដាយកុមារាដែលស្លាប់ក៏បានរៀបរាប់ថា កូនរបស់នាងគ្រាន់តែក្ដៅខ្លួនធម្មតាសោះ ដោយក្ដីបារម្ភពីកូនក៏យកកូនមកមន្ទីរពេទ្យធំខេត្តបាត់ដំបង

មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមអោយកូនខ្ញុំ ២ ប្លោក ក៏ដោះចេញ កូនខ្ញុំប្រកាចពេទ្យថាមិនអីទេ យ៉ាប់ខ្លាំងសុំចេញមិនអោយចេញទេ បោះសំដីថាមិនទាន់ដល់តំណាក់កាល តែដល់ពេលដល់តំណាក់កាលទៅដល់ពេទ្យសៀមរាបថ្លេីមកូនខ្ញុំខ្ទេចជួយលែងបានទៅហេីយ ។ដោយឡែក ខាងលេីនេះជាការរៀបរាប់របស់ ឪពុកម្ដាយកុមារាដែលស្លា ប់ ។ យេីងមិនទាន់ដឹងថាការពិតយ៉ាងណានោះទេ មានតែខាងគ្រូពេទ្យខេត្តបាត់ដំបងទេដែលអាចបំភ្លឺបាន ។ តែជាទូទៅពេទ្យណាក៏ព្យាបាលចង់អោយអ្នកជម្ងឺជាដែរ តែការជួបហេតុការណ៍បែបនេះមិនដឹងថា

ត្រូវនិយាយបែបណានោះទេ មានតែគ្រូពេទ្យទេទេីបអាចបំភ្លឺបាន ។តួយ៉ាង បើយោងតាមម្ចាស់គណនីហ្វេសប៊ុកដែលត្រូវជាឪពុកម្តាយ កុមារា បានបង្ហោះសារថា “កូនប្រុស ប៉ានឹកស្មានមិនដល់ទេកូន កូនប្រុសប៉ា សុខភាពកូនល្អណាស់ចុះហេតុអ្វី ប៉ា សុំទោសពេលកន្លងមកប៉ាមិនបាននៅក្បែរនឹងមើលថែកូនប្រុសបាប់ពីថ្ងៃស្អែកទៅយើងលេងបាននៅជាមួយ គ្នាទៀតហើយ ហើយក៏សូមផ្ដាំទៅពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង កុំធ្វើការយកតែលុយ គួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង” ។បងប្រុសបានប្រាប់ទៀតថា “មកពីពេទ្យមិនយកចិត្តទុកដាក់បងអើយហើយមិនតាមដានជំងឺកូនប្រុសខ្ញុំទេបងគិតតែបញ្ច្រកថ្នាំ ចាក់ថ្នាំ ហើយជំងឺកូនប្រុសខ្ញុំគ្រាន់តែរលាកបំពង់ក និងគ្រុនក្ដៅទេបងឈឺចិត្តណាស់បងខ្ញុំស្រឡាញ់កូនប្រុសខ្ញុំលើសពីជីវិតទៀត”៕ប្រភព៖ ផែង វណ្ណៈ

Related posts

Leave a Comment