ចូលរួមសោកស្តាយផង! ម្តាយមិនអាចជួយអីកូនបានបានត្រឹមតែឈរមើលកូនចាកចេញពីម្តាយទៅ ដោយសារតែ

បាត់ដំបង ៖ បងស្រីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ លី សូនីដា បានបង្ហាញពីអារម្មណ៍ឈឺចាប់ និងទួញសោកជាខ្លាំង ខណៈដែលកូនប្រុសជាទីស្រលាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះដែរ បងស្រីដែលជាម្តាយក្មេងប្រុសខាងលេីនេះ បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«កូនខ្ញុំគ្រុនក្ដៅធម្មតា ក្ដីស្រលាញ់បារម្មណ៍ខ្លាំងនាំទៅពេទ្យធំខេត្តបាត់ដំបង មិនទាន់ដឹងថាឈឺអីផងចាក់យកៗ

ដាក់សេរ៉ូមបាន២កំប្លោកក៏ដោះចេញ កូនខ្ញុំប្រកាច់ថាមិនអីទេ យ៉ាប់ខ្លាំងសុំចេញមិនអោយចេញ បោះសំដីថាមិនទាន់ដល់ដំណាក់កាល តែដល់ពេលដល់ដំណាក់កាលទៅពេទ្យសៀមរាបថ្លើមកូនខ្ញុំខ្ទិច ជួយលែងបានទៅហើយ។ឈឺចាប់ណាស់បានត្រឹមឈរមើលកូនដាច់ខ្យល់ស្លាប់ តែជួយអីមិនបាន។ អាពួកមនុស្សគ្មានបេះដូង កូនប្រុសរបស់ខ្ញុំគួអោយសំលាញ់ណាស់ តែពួកឯងសម្លាប់កូនខ្ញុំព្រោះតែលុយ

ថ្ងៃណាមួយឯងនឹងយល់ថាបេះដូងជាម្ដាយឈរមើលកូនវេទនារហូតដល់ស្លាប់ អារម្មណ៍វាបែបណា កូនខ្ញុំស្លាប់ដោយសារថ្នាំលើសកំរិតមិនមែនដោយសារជំងឺទេហើយសូមផ្ដាំអ្នកណាដែលមានកូនឈឺ ទោះស្រាលរឺធ្ងន់ប្រញាំប់ទៅពេទ្យគន្ធបុប្ផាទៅ ពេទ្យគេល្អ មើលកូនយើងដិតដល់ណាស់

តែស្ដាយកូនម្ដាយយឺតពេលហើយ។ ចុងក្រោយកុំចូលអោយសោះបាត់ដំបង បាត់បង់កូនមួយរៀងចាលពេញមួយជីវិតពេទ្យបាត់ដំបង។ ខ្នាញ់ណាស់យើងដេញសួរថាកូនខ្ញុំកើតអីឆ្លើយមកថា សួរធ្វើអីបើដឹងហើយយកទៅព្យាបាលខ្លួនឯងមែន? អាថោកទាប ម្ដងចុះមិនដែលជេអ្នកណាទេ»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment