Connect with us

កម្សាន្ត

អាយុមិនតិចទេ តែសម្រស់ ផន ស្រីខួច កាន់តែស្អាតទៅៗ

Published

on

ភ្នំពេញ៖ កញ្ញា ផន ស្រីខួច ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទបុរាណ បទសម័យ បែបមនោសញ្ចេតនា ឬញាក់កន្រ្ទាក់អារម្មណ៍នោះទេ សុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។

ជាពិសេស ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែមានឈ្មោះល្បីល្បាញ និងកាន់តែមានការងារច្រើនសឹងតែគ្មានពេលទំនេរ។ មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងសម័យ និង បុរាណនោះទេ តែបើងាកទៅមើលរូបសម្ផស្ស កញ្ញា ផន ស្រីខួច ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងកាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ និង ស៊ីវិស័យគួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង បើក្រលេកមើលការតុបតែងខ្លួន ស្រីខួច បច្ចុប្បន្ននេះគឺឃើញថា រឹតតែស្អាតទាក់ទាញជាំពិសេសកាន់តែលើកសម្រស់នាងមើលទៅកាន់តែក្មេងជាងវ័យ ទាំងខណៈដែលតារាស្រីរូបនេះក៏មានវ័យជ្រេគួរសមហើយដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ទៅរកឯណាបានប្តីបែបនេះ ខាន់ ជេមស៍ ខ្លាចប្រពន្ធមិនស្អាត សុខចិត្តទៅអង្គុយចាំប្រពន្ធ ថែសម្រស់(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់ភរិយាខ្លួន គេតែងតែឃើញតារាចម្រៀងប្រុសរូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលាក្រោយពីទំនេរពីការងារ ។

មួយវិញទៀត រាល់សកម្មភាពតារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជនបានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ម្យ៉ាងវិញទៀត រូបលោកតែងតែយកចិត្តទុកដាក់លើភរិយារបស់ខ្លួន និងតែងតែឃើញវត្តមានទាំងគូតែម្តងរាល់ពេលបង្ហាញខ្លួនម្តងៗ ។

ជាពិសេសទៀតនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ជាពិសេសគឺសុភាពនារីៗតែម្តង គឺថាមានកូនចិត្តលួចច្រណែន នឹងភរិយារបស់លោកមិនស្ទើរនោះទេ ដែលមានស្វាមីដ៏ល្អ ចេះយល់ចិត្តមើលថែឲ្យតម្លៃបែបនេះ ។

ជាក់ស្តែង កាលពីថ្ងៃទិ២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាខ្លួនមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជួនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ