គំរូល្អណាស់! ក្រោយចប់ការប្រកួត កម្ពុជា ០:៤ អ៊ីរ៉ាក់ អ្នកគាំទ្រ នំាគ្នាដើរប្រមូលសំរាមគ្មានសល់, ជួយស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ (មានវីដេអូ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅវេលាម៉ោង ៦:៣០ យប់ នៅ ពហុកីឡដ្ឋានជាតិ។ ក្នុងនោះ គេក៏បានឃើញ អ្នកគាំទ្រកម្ពុជាបានទៅចូលរួមផ្ទាល់យ៉ាងច្រើនកុះករ ហើយក៏មានអ្នកខ្លះ មិនបានទៅទស្សនាផ្ទាល់ ក៏បានបង្ហោះសារជូនពរ ឲ្យខាងកម្ពុជា ទទួលបានជោគជ័យផងដែរ ក្នុងការប្រកួតនេះ។

នៅតង់ទី១ ខាងក្រុមកម្ពុជា ពិតជាធ្វើបានល្អខ្លាំងណាស់ ជាមួយបច្ចេកទេសលេងបាល់យ៉ាងស៊ីចង្វាក់គ្នា ប្រកបដោយភាពជឿជាក់ ដោយមិនខ្លាចគូប្រកួតឡើយ បើទោះពួកគេមានកំពស់ខ្ពស់ និងមាឌធំជាងក៏ដោយ។ លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០:២ អ៊ីរ៉ាក់។ ចូលមកដល់តង់ទី២ ភ្លាម កម្ពុជានៅតែធ្វើបានល្អដដែល ហើយក៏មានឱកាសសស៊ុត ខាងក្រុម អ៊ីរ៉ាក់ ផងដែរ តែមិនបានសម្រេច។ លទ្ធផលចប់ការប្រកួត កម្ពុជា ០:៤ អ៊ីរ៉ាក់។

ទោះបីលទ្ធផលបែបណាក៏ដោយ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាននាំគ្នាប្រមូលសម្រាមគ្មានសល់ ដែលនេះបានបង្ហាញឲ្យឃើញថា ម្នាក់ៗមានការទទួលខុសត្រូវខ្ពស់ចំពោះសម្រាមរបស់ខ្លួន។ ក្នុងនោះគេក៏បានឃើញហ្វេសប៊ុកមួយឈ្មោះ Kodomo បានបង្ហាញអារម្មណ៍កោតសរសើរថា៖ “ទំលាប់ល្អ ពួកគាត់កាន់តែទទួលយកបានហើយ”៕

ប្រភពរូបភាព៖ យុវជនសំរាម និង Kodomo

Related posts

Leave a Comment