នេះហើយជាជីវិត! មកធ្វើការសំណង់ទាំងខ្លួនមិនចេះអក្សរ, រកលុយផ្ញើឲ្យម្តាយនៅឯស្រុកកំណើតទុកដោះស្រាយជីវភាព, ទិញម្ហូបម្ដងៗ អស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ ក្នុងបន្ទប់ជួលជាមួយគ្នា…

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ramorn Korb បានបង្ហោះសារខ្លីមួយថា៖ “គ្នាមិនសូវចេះសរសេរលេខ ក៏ជួយសរសេរគ្នាតិចទៅ បីអ្នកចូលលុយគ្នាផ្ញើទៅឲ្យអ្នកផ្ទះ ម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល ១៤ , ១៥ឆ្នាំ អស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ឲ្យពេញខ្លួន”។

ចំណែកនៅថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយទៀតឈ្មោះ ស្រេន វុធថា បានបញ្ជក់ប្រាប់បន្ថែមទៀតថា៖ “ពេលនេះខ្ញុំបានជួបគាត់ហើយ ហើយខ្ញុំក៏បានសួរព័ត៌មានពីគាត់ដែរ គាត់បានប្រាប់ថា គាត់ធ្វើការសំណង់មួយខែៗ ដើម្បីផ្ញើរអោយម៉ែ នៅឯស្រុកកំណើត ដើម្បីដោះស្រាយជីវភាព ព្រោះគ្រួសារក្រ ស្រុកកំណើត នៅឯខេត្ដក្រចេះ ហើយមកធ្វើការទាំងខ្លួនមិនចេះអក្សរ

ពេលទិញម្ហូបម្ដងៗ អស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ ក្នុងបន្ទប់ជួលជាមួយគ្នា ហើយអ៊ីអ្នកលក់នំប៉ាងគាត់ថា ពេលមកទិញគាត់ម្ដងៗជំពាក់គាត់៥០០៛ទៅ១០០០៛ តែគាត់មិនដែលយកទេ ព្រោះអាណិត សូមបងប្អូនជួយដល់ពួកគាត់ផង ហើយគាត់ពុំមានទូរស័ព្ទប្រើទេ នេះលេខរបស់ខ្ញុំ បើបងប្អូនជួយគាត់អាចទាក់ទងមកលេខខ្ញុំបាន 081606868 និងលេខទូរស័ព្ទមិត្ដគាត់0884586698 គាត់ធ្វើការសំណង់ទល់មុន PTT ទួសង្កែ ជិតផ្សារ សាមផាន់”៕

Related posts

Leave a Comment