កម្សាន្ត
អាយុកាន់តែជ្រេ សម្រស់ ថន លក្ខិណា កាន់តែស្អាត មើលសឹងមិនស្គាល់
ហ្វេសប៊ុក៖ ពិតណាស់ ពិធីការិនី ថន លក្ខិណា បានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ នៅតែមានប្រជាប្រិយភាពខ្លាំងខ្លាដូចពេលមុន មិនត្រឹមតែប៉ុណ្ណោះ ធ្វើការកាន់តែច្រើន អាយុកាន់តែជ្រេ តារាស្រីរូបនេះ ត្រូវបណ្តាអ្នកគាំទ្រ សម្គាល់ឃើញ សម្រស់កាន់តែក្មេងទៅៗ មួយឆ្នាំទៅមួយឆ្នាំ ស្អាតឡើងៗ។
ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញតារាស្រីរូបនេះ បានទម្លាយរូបភាពប៉ុន្មានសន្លឹក ថតចំពាក់កណ្តាលខ្លួន ជាប់ទម្រង់ផ្ទៃមុខចំៗ ធ្វើឲ្យហ្វេនៗនេះ ចំណាំរូបនាង ស្ទើរតែមិនបាន មុខមាត់ដូចកូនតុក្កតា រកកន្លែងទាល់គ្មានឃើញសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ មើលទៅសាច់ឈា.ម រូបនាង ក៏គ្មានប្រែប្រួល សូម្បីតែបន្តិច បើប្រៀបធៀបនឹងជំនាន់ ចូលសិល្បៈដំបូងៗ។
ជាមួយនឹង ឈុតពណ៌ខៀវលេច បូកនឹង មុខមាត់បែបស្រគត់ស្រគុំ ស្នាមញញឹមបែបសុភាពរាបសា ថែមទៀតនោះ ធ្វើឲ្យ ពិធីការនី ថន លក្ខិណា កាន់តែទាក់ទាញ ធ្វើឲ្យគេឯងមើលមិនដាក់ភ្នែក៕
កម្សាន្ត
ផ្អើលហ្វេន! ហ៊ិន ចាន់នីរ័ត្ន បញ្ចេញរូបកាន់ដៃបុរសសង្ហាម្នាក់ទំនងមិនមែន សេង មង្គល ហើយពោលបែបនេះឡើងទៀត
ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញពិធីការិនីរូបនេះ បង្ហោះរូបភាពមួយសន្លឹកកាន់ដៃជាមួយនឹងបុរសរូបរាងសង្ហាម្នាក់បែរខ្នងនៅលើឆ្នេរសមុទ្រ ដែលមិនបានបញ្ចេញមុខឲ្យដឹងថាជាអ្នកណានោះឡើយ បានធ្វើឲ្យអ្នកគាំទ្រកំពុងបញ្ចេញមិត្តសួរនាំវែកញែកគ្រប់គ្នា ខណៈរូបបុរសម្នាក់នេះក៏ទំនងមិនមែនជាតារាប្រុស សេង មង្គល នោះដែរ ។
លើសពីនោះទៅទៀត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យមហាជនមាការចម្លែកចិត្ត និងសង្ស័យថែមទៀត ដែលនាងបានភ្ជាប់ជាសារមួយហាក់ចង់និយាយបង្ហាញពីការរាប់អានគ្នាទូទៅ ដោយមិនបានបញ្ជាក់សម្តៅទៅលើនរណាម្នាក់ឡើយ ដោយក្នុងនោះរូបនាងបានិយាយថា៖
“មិនថាមនុស្សស្រឡាញ់គ្នា ឬ មនុស្សដែលរាប់អានគ្នា បើមានអ្នកធ្វើឱ្យបាត់ភាពស្មោះត្រង់ហើយវាគឺជាការស្រឡាញ់ និង រាប់អានតែសម្បកក្រៅប៉ុណ្ណោះ” ។
ថ្វីដ្បិតថារូបស្និទស្នាលមួយសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនមានការសង្ស័យពីទំនាក់ទំនងរវាងកញ្ញា និងបុរសរូបសង្ហាអាថ៌កំបាំងម្នាក់នោះមែន ប៉ុន្តែក៏ពុំទាន់ដឹងច្បាស់ថាអ្នកទាំងពីរត្រូវអ្វីនឹងគ្នានៅឡើយព្រោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ពុំបានធ្វើការបញ្ជាក់ច្បាស់ជុំវិញរូបភាពនោះឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ព្រះនាង ជេន ណា បង្ហាញឈុតក្រម៉ា ស្រស់ស្អាតមិនធម្មតាទេ
ហ្វេសប៊ុក៖ ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានជ្រារាស្រ្តខ្មែរទូទៅ បានស្គាល់ច្បាស់ព្រះរានសម្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្បៈ ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។
ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នេះ ព្រះនាងតូច នរោត្តម ជេនណា បានឆក់យកការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយបានបង្ហាញនៅឈុតក្រម៉ាខ្មែរ ដែលមានឈ្មោះថា ក្រម៉ាបេះដូងខ្លួន ដោយទ្រង់គ្រងឈុតនេះ បានយ៉ាងស្រស់ ។
មួយវិញទៀត បើក្រឡេកទៅមើលម៉ូតឈុត ក្រម៉ាបេះដូងខ្មែរមួយនេះវិញ ពិតជាគួរឲ្យសរសើរដល់ស្នាដៃអ្នកច្នៃម៉ូតដែលបានបង្កើតចេញនូវឈុតក្រម៉ាមួយដ៏ទាក់ទាញ សមនឹង ព្រះនាងតូច ជេនណា មានសម្រស់ស្អាតផូរផង់ ធ្វើឲ្យឈុតនេះកាន់តែមានភាពលេចធ្លោជាខ្លាំង ។
ក្រោយឃើញបែបនេះភ្លាម មហាជនជាច្រើនផ្ទុះការសរសើរជាខ្លាំង ថែមទាំងមានអ្នកចូលទៅ ខំមិន បែបនេះថា៖ “ស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់, ស្អាតៗណាស់ព្រះនាងម្ចាស់, ព្រះអើយ ទ្រង់ពិតជាស្អាតខ្លាំងណាស់, ស្អាតឆ្លាតលេចធ្លោក្នុងខ្សែររាជវង្ស, ស្រស់សោភាខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់ព្រះពរ, ព្រះនាងនៅក្រៅស្រស់ស្អាត់ខ្លាំងណាស់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
អ្នកគាំទ្រភ្ញាក់ព្រើត ពេលប្រុសស្អាត ព្រីន ទម្លាយរូបរបស់ខ្លួនកាលពីក្មេង
ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងប្រុស ព្រីន ដែលកំពុងមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ ជាមួយនឹងសមត្ថភាព ទេពកោសល្យនៃការសម្តែង ព្រមទាំងមានរូបរាងខ្ពស់ស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ដែលតែងក្តោបបានតំណែងជាតួឯកប្រុសជាច្រើនរឿងផងដែរ ។
ជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការសម្តែង ក៏ដូចជាមានរូបសម្រស់ស្រស់សង្ហាបែបនេះ តារាសម្តែងប្រុសរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជន ជាពិសេសទទួលបានការកោតសរសើរជាច្រើនជាមួយរូបរាងដ៏សង្ហារបស់លោកតែងបញ្ចេញស្ទីលលេងខ្លួនបែបស្រស់សង្ហា ស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែនោះ ។
ចំណែកឯ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ តារាសម្តែងរូបសង្ហានេះ បានធ្វើឲ្យមហាជនជាច្រើនហាក់ស្រឡាំងកាំងអស់ ក្រោយពីបានឃើញលោកទម្លាយរូបភាពរបស់ខ្លួនកាលពីនៅតូចៗ ដែលប្លែកខុសគ្នាខ្លាំងមើលសឹងមិនស្គាល់បើធៀបនឹងបច្ចុប្បន្ន ប៉ុន្តែរូបភាពនោះមើលទៅលោកមានមុខមាត់រូបរាងគួរឲ្យស្រលាញ់តាំងពីតូចៗមកម្ល៉េះ ។
ក្រោយឃើញរូបភាពបែបនេះភ្លាម ស្រាប់តែមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្របានធ្វើការចែករំលែក និងសរសើរជាមួយរូបរាងរបស់លោក ដែលសង្ហាគួរឲ្យស្រលាញ់តាំងពីនៅតូចៗផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ