ជួបគ្នាល្ងាចនេះ ស្រែកហ៊ោគាំទ្រ គោព្រៃកម្ពុជា ទាំងអស់គ្នា !! កម្ពុជា ប៉ះ អ៊ីរ៉ាក់ !! ត្រូវតែមានសង្ឃឹម តស៊ូ ដើម្បី ឈ្នះ

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្ពុជាបានប៉ះជាមួយក្រុមខ្លាំងនៅអាស៊ីគឺ អ៊ីរ៉ង់ នៅ កីឡដ្ឋាន Azadi ក្នុង ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ដែល ហើយជាលទ្ធផល អ៊ីរ៉ង បានយកឈ្នះ កម្ពុជា ១៤ ទល់នឹង ០។ តែទោះយ៉ាងណាក្តី អ្នកស្នេហាវិស័យ កីឡា បានបង្ហាញក្តីអាណិត និងគាំទ្រកីឡាករជម្រេីសជាតិកម្ពុជា មិនប្រួលប្រែឡើយ។

ចំណែកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ម្តង ក្នុងការ FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅវេលាម៉ោង ៦:៣០ យប់ នៅ ពហុកីឡដ្ឋានជាតិ។ ដូចនេះ សូមបងប្អូនកុំភ្លេចទៅចូលរួមទស្សនា និងស្រែកហ៊ោគាំទ្រ សម្រាប់ គោព្រៃកម្ពុជា ទាំងអស់គ្នាផង។ ត្រូវតែមានសង្ឃឹម តស៊ូ ដើម្បី ឈ្នះ៕

Related posts

Leave a Comment