ខេម៖ នៅចាំក្មេង២នាក់ ដើររាំតាមហាងគេ ដើម្បីយកលុយទៅរៀននេះទេ? ពេលនេះពួកគាត់កំពុងវឹកហាត់ ជាមួយក្រុមរាំ របស់ ខេម នឹងត្រៀមឡើងសម្តែងជូនបងប្អូន ក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលមានសម្លេងស្អក ប្រចាំផលិតកម្មថោន នោះ គឺ ខេម ហើយ តារារូបនេះបើទោះមានសម្លេងស្អកក៏ដោយ ក៏បទរបស់គាត់ចេញម្តងណា តែងតែឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចនាក់ឡើយ។ មកទល់ពេលនេះ ខេម នូវតែទទួលបានការគាំទ្រខ្លាំង មិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេ សូម្បីតែនៅក្រៅប្រទេសក៏មានការគាំទ្រគួរឲ្យកត់សំគាល់ផងដែរ។

ក្រៅពីអាជីបរបស់ខ្លួន តារារូបនេះ ត្រូវបានមហាជនមើលឃើញថា ជាតារាមួយរូបមានចិត្តសប្បុរសធម៌ផងដែរ។ ជាក់ស្តែងកាលពី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ គេប្រទះឃើញតារារូបនេះ បានបង្ហោះរូបភាពមួយសន្លឹក និងសារដែលជាដំណឹងល្អមួយសម្រាប់ក្មេង២នាក់ ដោយបញ្ជាក់ឲ្យដឹងថា៖ “ដោយក្តីអាណិតអាសូរ ឃើញគាត់នៅក្មេង ម៉ោងមួយ ពីរយប់មិនទាន់គេង ដើររាំតាមហាង ដើម្បីយកលុយរៀន ក៏សំរេចចិត្តយកគាត់ទាំងពីរចូលក្រុមរាំរបស់ខ្ញុំតែម្តង”។

ចំណែកម្សិលមិញនេះ ខេម បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្មេងប្រុសដែលគាត់បានស្វែងរកថ្ងៃមុននោះគឺកំពុងតែ វឹកហាត់ជាមួយក្រុមរាំរបស់លោកហើយ។ ខេម ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមទៀតថា៖ “នៅចាំក្មេងពីរនាក់ថ្ងៃមុនទេ ឥឡូវគាត់កំពុងតែ វឹកហាត់ត្រៀមឡើងសម្តែងជូនបងប្អូនក្នុងពេលឆាប់ៗនេះ”៕

Related posts

Leave a Comment