បទចម្រៀង”ផ្គរលន់ប៉ៃលិន” សំនៀងដើមរបស់រាជនីសម្លេងមាស រស់​ សេរីសុទ្ធា គេយក Cover សោះបែរជាហ៊ានចុះកម្មសិទ្ធក្រុមហ៊ុន youtube

ហ្វេសប៊ុក៖ មួយរយៈក្រោយនេះគេសង្កេតឃើញថាសិល្បៈចម្រៀងCoverនៅតាមប្រព័ន្ធផ្សព្វផ្សាយយូធូបនិងបណ្តាញសង្គមហ្វេសប៊ុកហាក់រីកដុះដាលជាខ្លាំងដោយតារាស្រីប្រុសជាច្រើននាក់បានចេញបន្តកន្ទុយគ្នាដើម្បីធ្វើការច្រៀងCoverជាពិសេសបទមរតកដើមតែម្តង។អ្វីដែលគួរឲ្យចាប់អារម្មណ៍និងរឿងហួសចិត្តរហូតកើតមានក្តីខឹងសម្បារពីមហាជននោះគឺផលិតកម្មCoverចម្រៀងដែលមានchannelឈ្មោះថ White Bandបានរំលោភបំពានកម្មសិទ្ធិបញ្ញាបទមរតកដើមជាច្រើនបទដោយបានយកបទទាំងនោះទៅស្នើសុំឲ្យតារាចម្រៀងរបស់ខ្លួនធ្វើជាម្ចាស់បទកម្មសិទ្ធិនៅលើយូធូប។

តាមប្រភពទំព័រ”ក្រុងព្រះសុរិយា”បានរៀបរាប់ឲ្យដឹងថា៖ករណីនេះកើតយូរមកហើយហើយពេលនេះជាលើកទី២ហើយបងប្អូនជួយគិតពិចារណាឲ្យមែនទែន មើលមួយភ្លែតជារឿងលេងសើចតែគិតឲ្យជ្រៅទៅនឹងដឹងថាជាបញ្ហាធំហើយ។យូរៗទៅជាបទ”ផ្គរលាន់ប៉ៃលិន”នេះនាង​ មុនីល័ក្ខ ជាម្ចាស់ដើមទៅវិញហើយ Cover by រស់ សេរីសុទ្ធា ហើយកម្មសិទ្ធិបញ្ញា​ White band ទៀតម្ចាស់ថ្លៃហើយដល់ម្លឹងហើយហ៊ានចុះកម្មសិទ្ធិបទខ្លួនជាមួយក្រុមហ៊ុន youtube ទៀត! កាលើកមុនខ្ញុំបានផុសបទដើមនារីមីនីសំពត់ខើចរបស់តារាចម្រៀង ប៉ែន រ៉ន ក៏ជាកម្មសិទ្ធិរបស់កញ្ញារូបនេះដែរឥឡុវមេត្តាខាងផលិតកម្មនេះពិនិត្យឡើងវិញផង! ថ្ងៃក្រោយទៅកូនខ្មែរនឹងលែងដឹងពីប្រភពដើមនៃម្ចាស់ស្នាដៃមិនខាន៕

Related posts

Leave a Comment