នោះ! សូម្បីតែ ឯកឧត្តម ខៀវ កញ្ញារិទ្ធ បាននិយាយចំៗក្រោយផ្ទុះការភ្ញាក់ផ្អើលរឿងបិទផ្លូវឡានពេទ្យ ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់

ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើល នេះបេីយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផេកឈ្មោះ Cambodia Traffic TV បានការលើកឡើងចំៗថា៖ «អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ!! ប៉ូលីសចរាចរណ៍៖(ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម៖ (មកម៉េចកើត ប៉ែនៗស្អី) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត

ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស»។ ដោយឡែក ចំពោះបញ្ហានេះកំពុង តែជជែកវ៉ែកញ៉ែកគ្នាក្នុងបណ្តាញសង្គម ចំនែកឯក្រលេកទៅមើល គណនីយ្យរបស់ ឯឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះសារ១ដែរថា ឃើញគេយករូបថតពីរ បីសន្លឹក ដោយមិនច្បាស់ថាអ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិ ភាពឡាន «អ្នកធំ» ( អត់ដឹងធំកម្រិតណាទេ ) និង «ឡានដឹកអ្នកជំងឺ»

( មិនដឹងមានអ្នកជំងឺឬអត់ ឡានឈប់ប៉ុន្មានម៉ោង? ) ។ យ៉ាងណាមិញ នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំនេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រលំទុកចិត្តថាខ្លួនចេះច្បាស់ដូចថ្ងៃ ! មិនរិះគន់អ្នកណាទាំងអស់ តែខ្ញុំចង់អោយកូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប ( អភិក្រម ) វិភាគជួយសង្គមដ៏កំសត់របស់យើងបាន ។ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment