ភ្នំពេញ ៖ នេះបើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផេកឈ្មោះ Cambodia Traffic TV បានសម្តែងនូវការខកចិត្តជាខ្លាំង ដោយបានមានការលើកឡើងចំៗថា៖ «អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ!! ប៉ូលីសចរាចរណ៍៖(ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម៖ (មកម៉េចកើត ប៉ែនៗស្អី) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ
នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស»។ ទន្ទឹមនឹងនេះដែរ លោក ផែង វណ្ណៈ ដែលមុននេះបន្តិចលោកបានមានការលើកឡើងទាក់ទងនឹងករណីនេះ ដោយបាននិយាយចំៗថា៖«ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន សុខចិត្តអែបខាងឈប់ ដើម្បីអោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន។
ចំណែកនៅកម្ពុជាវិញ រថយន្ដពេទ្យដឹកអ្នកជម្ងឺ ត្រូវបាន នគរបាលមាន់ស្ងោរចាប់ឃាត់ទុកសិន ដើម្បីផ្គាប់ចិត្តលោកធំ អោយក្បួនរថយន្តលោកធំទៅមុន»។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក