គួរឲ្យអាណិតខ្លាំងណាស់! តារាសម្តែង អ្នកនាងផល្លារ គ្មានប្រាក់បង់ថ្លៃផ្ទះ ត្រូវម្ចាស់ផ្ទះចាក់សោរមិនអោយចូលផ្ទះ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព និយមសម្តែងរឿងកុន អប់រំនានា បានបង្ហាញស្ថានភាពដ៏ក្តុកក្តួលនាពេលបច្ចុប្បន្ន ដែលកំពុងតែខ្វះខាតជីវភាពខ្លាំង គ្មានប្រាក់សូម្បីតែបង់ផ្ទះគេប្រចាំខែ។នៅក្នុងនោះដែរ តារាសម្តែង អ្នកនាងផល្លារ បានធ្វើការរៀបរាប់ទាំងទឹកភ្នែក

ខណៈពេលដែលបច្ចុប្បន្ននេះជីវភាពរបស់ខ្លួនកំពុងតែពិបាកខ្លាំង ខ្វះខាតទាំងលុយ រីឯជំងឺក៏កំពុងតែចូលមកក្នុងខ្លួន។តាមរយៈវីដេអូតារាស្រីរូបនេះ បានធ្វើការរៀបរាប់បន្ថែមថា សម្រាប់ការជួលផ្ទះក៏គ្មានប្រាក់ឲ្យគេ ដែលធ្វើឲ្យម្ចាស់ផ្ទះបិទទ្វារចាក់សោរលែងឲ្យចូល និងរស់នៅទៀត ខណៈពេលដែលពួកគាត់កំពុងតែខ្វះខាតខ្លាំង មានតែលើកម្រាមដៃ១០សុំការជួយពីមហាជនប៉ុណ្ណោះ។ទន្ទឹមនឹងនេះដែរ

បណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត ដែលមិននឹកស្មានថា តារាស្រីរូបនេះមានជីវិតឡូយឆាយ សប្បាយតែនៅក្នុងរឿង តែធាតុពិតគាត់កំពុងតែជួបការលំបាកខ្លាំងបែបនេះ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment