អុញផ្ទុះការរិះគន់ចំៗ ក្រោយប៉ូលីសធ្វើការឃាត់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីអោយរថយន្តថ្នាក់ដឹកនាំជាន់ខ្ពស់បើកចេញ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ឃ្លីបវីដេអូមួយ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានមានការរិះគន់យ៉ាងចាស់ដៃ ខណៈដែលទិដ្ឋភាពក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពមន្ត្រីនគរបាលជាច្រើនរូបធ្វើការសម្រួលចរាចរណ៍អោយឡានក្បួនថ្នាក់ដឹងនាំ ដែលបើកចេញពីព្រលានយន្តហោះអន្តរជាតិពោធ៌ចិនតុង។ចំពោះទិដ្ឋភាពខាងលើនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ និងត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនបានសម្តែងនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំង ខណៈដែលជីវិតអ្នកជំងឺកំពុងត្រូវការសង្រ្គោះជាបន្ទាន់ ដែលសូម្បីតែមួយនាទីគឺពិតជាមានសារៈសំខាន់ណាស់ តែបែរជាមន្ត្រីនគរបាលធ្វើ

ការឃាត់ឡានពេទ្យ ដោយអោយឡានក្បួនថ្នាក់ដឹងនាំបេីកចេញមុនទៅវិញ។បេីយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផេកឈ្មោះ Cambodia Traffic TV បានសម្តែងនូវការខកចិត្តជាខ្លាំង ដោយបានមានការលើកឡើងចំៗថា៖ «អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ!! ប៉ូលីសចរាចរណ៍៖(ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម៖ (មកម៉េចកើត ប៉ែនៗស្អី) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)

អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស»។ បើយោងតាមប្រិយមិត្តម្នាក់ដែលបានចូលរួមបញ្ចេញជាមតិយោបល់ បានបញ្ជាក់ឲ្យដឹងថា៖«ក្នុងច្បាប់ចរាចរណ៍ផ្លូវគោគ រថយន្តពន្លត់អគ្គីភ័យទៅមុន បន្ទាប់មក

រថយន្តសង្រ្គោះបន្ទាន់ ឫ ឡានពេទ្យ ហើយបន្ទាប់មកទៀតទើបក្បួនរថយន្តគណៈប្រតិភូ តែនេះបែរជាឃាត់រថយន្តសង្រ្គោះបន្ទាន់ទៅវិញ ហើយអោយរថយន្តក្បួនគណៈប្រតិភូ ទៅមុនទៅវិញ អត់យល់ទេ(រិះគន់ក្នុងន័យកែរលំអរទេ) កាលណាដែលធ្វើចឹង ប៉ះពាល់ដល់គណៈប្រតិភូដែលគាត់នៅក្នុងឡានទាំងមិនដឹងរឿងអ្វីសោះ»។បើតាមការបញ្ចេញជាមតិយោបល់ពីប្រិយមិត្តម្នាក់ទៀត បានរៀបរាប់

ថា៖ «មានតែសាច់ញាតិអ្នកជម្ងឺរនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ទេ ទើបយល់អារម្មណ៍នេះ ហើយមានតែអ្នកធ្លាប់ជួបស្ថានភាពបែបនោះ ទើបដឹងថាអារម្មណ៍ក្តុកក្តួលប៉ុណ្ណា បន់អោយតែរថយន្តសង្គ្រោះបន្ទាន់មានស្លាបហោះ នឹងអាលឆាប់ដល់កន្លែងសុវត្តិភាពសម្រាប់អ្នកជំងឺ។

គួរអោយឡានពេទ្យទៅមុនទៅលោកម្ចាស់ សាច់ញាតិគេ សាច់ញាតិយើង មិនប៉ះសាច់ឯងគ្មានថ្ងៃយល់ មិនធ្លាប់ជិះរថយន្តសង្គ្រោះបន្ទាន់ ក៏គ្មានថ្ងៃយល់ដែរ»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment