អាសូរខ្លាំងណាស់! ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ ស្លាប់ទាំងពីរនាក់ ដោយសារតែការធ្វេសប្រហែស មិនយកទុកដាក់របស់ពេទ្យមួយកន្លែង….(វីដេអូ)

តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Kanitha Sophea កាលពីថ្ងៃទី១២ ខែតុលានេះ បានបង្ហោះរឿងរ៉ាវទុក្ខសោក ដ៏គួរឲ្យសង្វេគ ក្រោយបងថ្លៃ និងកូនក្នុងពោះបានស្លាប់បាត់បង់អាយុជិវិត ដោយសារតែការធ្វេសប្រហែស និងគ្មានវិជ្ជាជិវៈ របស់ពេទ្យមួយកន្លែង នេះបើតាម ការអះអាងរបស់ម្ចាស់គណនេយ្យហ្វេសនេះ។ គណនេយ្យហ្វេសបុក ខាងលើបានរៀបរាប់រឿងរ៉ាវលម្អិតយ៉ាងដូច្នេះថា ៖ អគុណហេីយដែលបងថ្លៃចូលមកក្នុងគ្រួសារខ្ញុំ បងថ្លៃពិតជាមនុស្សស្រីស្អាតទាំងរូបសម្បត្តិនិងល្អទាំងចរិយា អ្វីដែលខ្ញុំសោយស្តាយបំផុតមិនគួរណាបងថ្លៃ

ទៅចោលពួកយេីងលឿនបែបនេះទេ😭នេះហេីយ សមិទ្ធផលនៃ👉មជ្ឈមណ្ឌលគាំពារមាតានិងទារក ហៅថាមន្ទីរពេទ្យជប៉ុន👎ដែលជាឃាតករសម្លាប់បងថ្លៃខ្ញុំពេទ្យនឹងសាហាវណាស់(ឃាតករឈាមត្រជាក់)ទម្ងន់៦ខែធ្លាក់ឈាមយកមកពេទ្យ តាំងពីអ្នកជំងឺនៅរឹងមាំពួកអាពេទ្យឆ្កួត អស់នឹងឆ្លេីយថាអ្នកជំងឺរមិនអីទេៗ ទុកគ្មារហូតដល់៤ថ្ងៃទាល់តែអ្នកជំងឺរហូរឈាមសោះអស់ពីខ្លួនពេលអ្នកជំងឺរត្រដរខ្យល់ទៅតាមរកពេទ្យ ពួកវាកំពង់តែដេកហៅមកអោយមកជួយអ្នកជំងឺរវាស្តីអោយអ្នកហៅដូចឆ្កែ វាក៏មកមេីលអ្នកជំងឺតែមួយភ្លេតវាថាមិនអីទេអោយស្រងំដេក

ទៅធូរហេីយហេីយពួកវាក៏ដេញអ្នកកំដរអោយចេញក្រៅមិនអោយនៅជាមួយអ្នកជំងឺទេ អេកូរក៏មិនពិនិត្យ ឈាមក៏មិនពិនិត្យ គ្រាន់តែមកលូកខ្វេះៗហេីយឆ្លេីយថាមិនអីរហូត ពេលបងប្អូនអ្នកជំងឺសួរនាំពួកវាតមវិញថាចេះដឹងអីជាងពេទ្យមេស! បងឯងនឹងពេទ្យមែន ? រហូតទាល់តែ អ្នកជំងឺរហូរឈាមខ្សោះអស់ពីខ្លួនដាច់ខ្យល់ស្លាប់ទាំងវេទនា😭😭 😭ដោយគ្មានបានលាបងប្អូនមួយមាត់👉សូមបងប្អូនស្ត្រីដែលកំពង់ពរពោះសូមកុំទុកចិត្តពេទ្យនឹងអោយសោះ ព្រោះមជ្ឈមណ្ឌលគាំពារមាតានិងទារក(មន្ទីរពេទ្យជប៉ុន)ជាឃាតករសម្លាប់មនុស្សដោយឈាមត្រជាក់

មនុស្សស្លាប់ហេីយលោកប្រធានពេទ្យគាត់មកបកស្រាយយ៉ាងរាក់កំភែល ថាធ្វេីរមេចបេីមន្ទីរពេទ្យយេីងខ្វះបុគ្គលិក ICU និងប្រាក់ខែថោកពេក👎👎👎ខ្ញុំពិតជាសោកស្តាយ ចែជា ណាស់ សូមចែជាទៅអោយបានសុខកេីតជាតិណាៗសូមអោយចែជា មានអាយុវែងណាចែជាណា🙏(ចែ ជា) ជាឈ្មោះដែលខ្ញុំទម្លាប់ហៅគាត់តែពេលនេះខ្ញុំលែងបានហៅគាត់ទៀតហេីយ RIP Sok Chea😭😭😭😭😭😭ចែទៅដោយគ្មានថ្ងៃត្រលប់ទាំងនៅក្មេងល្ហក់😭😭 ធ្លាប់តែឮគេនិយាយនិងបង្ហោះFacebook សឹងមិនជឿរតែពេលនេះរឿងនឹងប៉ះមកលេីក្រុមគ្រួសារខ្ញុំ ពិតជាមានការឈឺ ចាប់ណាស់ដែលមកជួបអាពួកពេទ្យជាមនុស្សគ្មានបេះដូង គ្មានគុណធម៏យកជីវិតមនុស្សមកលេងសេីចហាក់បីដូចជីវិតមានលក់តាមផ្សារចឹង😭😭😭

Related posts

Leave a Comment