ពិតជាស្រស់ស្អាតណាស់! អ្នកនាងឱក សុគន្ធកញ្ញា តែងខ្លួនឈុតក្រហមយប់មិញនេះពិតជាស្រស់ស្អាតខ្លាំងណាស់ធ្វើអោយអ្នកគាំទ្រសរសើរគ្រប់ៗគ្នា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា នៅក្នុងកម្មវិធីលំដាប់ពិភពលោក X Factor ជាច្រើនសប្តាហ៍មកនេះ តារាស្រីរូបនេះលេងខ្លួនមិនឲ្យចាញ់គេនោះទេ រាល់ការតែងខ្លួនរបស់នាងតែងតែស្អាត បែបថ្លៃថ្នូរគួរឲ្យសរសើរ ស្ទើតែគ្រប់ឈុត មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែស្ទាយ៍សក់ ក៏លេងមិនឲ្យជាន់គ្នាដដែលៗនោះដែរ។ជាមួយគ្នានេះដែរ តារាស្រីរូបនេះតែងតែទទួលបានការកោតសរសើរ ជាមួយនឹងការតែងខ្លួនរបស់នាង ដែលតែងតែស្អាតជានិច្ច ទោះកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី។ យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃ

តារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា កាន់តែមានក្តីសុខ និងស្នាមញញឹមកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ចំណែកឯរូបសម្រស់របស់នាងវិញ ក៏នៅតែស្អាតក្មេងជាងវ័យដដែល ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃ ជិតសម្រាលយ៉ាងណាក្តី។ ដោយឡែក អ្នកដែលមានផ្ទៃពោះ ភាគច្រើន ពិតជាពិបាកណាស់នៅក្នុងការរកសម្លៀកបំពាក់

ធ្វើខ្លួនចូលរួមកម្មវិធីនានាឲ្យមើលទៅឃើញស្អាត ស៊ីវិល័យ។ ដោយ ឡែកបើក្រឡេកទៅមើល តារាស្រីរូបនេះវិញពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែស្អាតជានិច្ច ជាពិសេសរាល់ពេលឡើងកម្មវិធីជាច្រើន។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment