ញ៉ាក់សាច់! អ្នកនាង ខ្ញុង បោកកូនជ្រូកម្ដងសុទ្ធតែលុយច្រើនដល់ហើយ (មានវីដេអូ)

ភ្នំពេញ ៖ អាចនិយាយបានថា តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ខ្ញុង តាំងតែពីរៀបអាពាហ៍ពិពាហ៍រួចមក ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំង មិនថានៅក្នុងសង្គមសិល្បៈឬ លើការរកស៊ីនោះទេ សុទ្ធតែមានការគាំទ្រទាំងអស់។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ខ្ញុង គេសង្កេតមានការចាប់អារម្មណ៍មួយក្រោយពីនាង បានបង្ហោះវីដេអូឃ្លីបមួយជាមួយនឹងយំស្រែក លាយឡំទៅដោយការលេងសើច។ ក្នុងនោះផងដែរ តារាកំប្លែងស្រី ដ៏មានប្រជាប្រិយរូបនេះ

ក៏បានបង្ហាញពីការបោកកូនជ្រូកដាក់លុយដែលខ្លួនខំសន្សំជាយូរមកនោះ ជាមួយនឹងភាពកំប្លុកកំប្លែងរបស់នាង ធ្វើឲ្យអ្នកទស្សនារួចហើយស្ទើរតែទប់សំណើចសឹងមិនបាន។

លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាកូនជ្រូកសន្សំលុយ ដែលខ្ញុង បានបោកនោះ សុទ្ធតែប្រាក់រៀលរបស់ខ្មែរ ព្រមទាំងមើលទៅមិនតិចនោះទេ ព្រោះលុយទាំងនោះសុទ្ធតែជាក្រដាស ប្រាំម៉ឺនទាំងអស់៕ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment