Connect with us

កម្សាន្ត

ផ្ទុះការសរសើរ នី មុនីនាថ តែងតួជាព្រះនាងឥន្រ្ទទេវី សម្តែងបានយ៉ាងល្អ ទោះខានហាត់អស់ ១៧ ឆ្នាំ

Published

on

កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មានការសម្តែងនូវផ្ទាំងទស្សនីយភាពក្នុងទម្រង់សិល្បៈបុរាណមួយ ក្រោមចំណងជើងរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវី» នៅក្នុងសាល The Black Box Theatre នៃសាលាអន្តរជាតិ កាណាដា ភ្នំពេញ (កោះពេជ្រ) ដោយមានការចួលរួមសម្តែងពីសិល្បករ-ការិនីបុរាណជាច្រើន ដោយទទួលបានលទ្ធផលយ៉ាងល្អក្នុងការសម្តែងនោះ។

អ្វីដែលពិសេសនៅក្នុងការសម្តែងនោះ គេបានកត់សម្គាល់ឃើញមានតារាសម្តែងស្រីដ៏ល្បីមួយរូបដែរ គឺកញ្ញា នី មុនីនាថ ដោយនាងបានសម្តែងជាតួអង្គសំខាន់ក្នុងខ្សែរឿងនេះ។ ជាមួយការសម្តែងនោះ តារាស្រី នី មុនីនាថ បានសម្តែងរាំយ៉ាងរស់រវើក ស័ក្តិសមបំផុត រហូតធ្វើឱ្យមហាជនអ្នកទស្សនាផ្ទាល់រំភើបចិត្ត ហើយបានលើកសរសើរនាងមិនដាច់ពីមាត់ ព្រោះកន្លងមកគេកម្របានឃើញតារាស្រីរូបនេះបង្ហាញសមត្ថភាពក្នុងទម្រង់សិល្បៈបុរាណបែបនេះណាស់។

តាមរយៈការសម្តែងនេះដែរ បើងាកទៅមើលគណនីហ្វេសប៊ុករបស់តារាស្រី នី មុនីនាថ ក៏បានឱ្យដឹដែរថា នាងបានអាក់ខានរាំ និង បង្ហាញសមត្ថភាពបែបនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្តែក្រោយការផ្តល់ឱកាស និង បង្ហាត់បង្ហាញពីអ្នកគ្រូ Yok Vanndy ព្រមទាំងអ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យជាច្រើនទៀត ទើបនាងអាចបង្ហាញបាន ហើយទទួលបានលទ្ធផលល្អគាប់ប្រសើរ។ ជាមួយគ្នានេះដែរ តារាស្រី នី មុនីនាថ ក៏បានបង្ហាញអារម្មណ៍រំភើប និង អរគុណផងដែរ ដែលបណ្តាលឱ្យខ្លួនមានឱកាសមួយនេះកើតឡើងក្នុងជីវិត។

នេះជាការរៀបរាប់របស់តារាស្រី នី មុនីនាថ ៖ «ការសម្ដែងរបាំរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្រ្ទទេវី» ត្រូវបានចប់រួចរាល់ នាងខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់ដែរបានចូលរួមទស្សនា និង គាំទ្រចំពោះរបាំជាតិខ្មែរ នាងខ្ញុំសូមអរគុណដល់អ្នកគ្រូ Yok Vanndy និង អ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យ ដែលលោកបានផ្ដល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញសមត្ថភាព ដែលបានខានហាត់អស់រយៈពេល ១៧ ឆ្នាំមកហេីយ»៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

វង្ស តារារតនា ហៅ ហ្សូណូ ថា «ប្ដី» ពេញៗមាត់ តាមពិតអ្នកទាំងពីរមានទំនាក់ទំនងពិសេសនេះ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ភាពស្និទ្ធស្នាលរវាងតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀងលោក ហ្សូណូ និង វង្ស តារារតនា តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងចង្កោមសិល្បៈ និងមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាអ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតគ្នាខ្លាំង ហើយថែមទាំងហៅគ្នាថា ប្តីៗពេញៗមាត់ថែមទៀតផងដែរ ។

ដោយនាថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបសង្ហា ហ្សូណូ ក្នុងនោះគេក៏បានឃើញ វង្ស តារារតនា បង្ហោះសារជូនពរលោក និងមានរំលេចពាក្យថាប្តីផងដែរ៖ “រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង

មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!» ។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី” ។

ទោះបីជាបែបនេះក៏ពិតមែន តែការពិតទៅទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ២ ដួងនេះ គឺជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ ព្រោះតាមរយៈសារជូនពរខាង វង្ស តារារតនា បានប្រើពាក្យថាមិត្តសម្លាញ់ៗ ម្យ៉ាងកាលពីពេលកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់បកស្រាយតាមកម្មវិធីជជែកកម្សាន្តមួយថា ពួកគេគ្រាន់តែមិត្តល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្តីៗបែបនេះឡើងធ្លាប់ទៅហើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចទេពធីតាដើរដី មួយឈុតនេះ រឿន ណាត ស្អាតអីយ៉ាងនេះ

Published

on

By

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់បវរកញ្ញា រឿន ណាត នោះ តែងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទីទាក់ភ្នែករបស់មហាជនផងដែរ ។

មួយវិញទៀត បើងាកទៅមើលលើការតុបតែងខ្លួន ក៏ដូចជាសម្រស់របស់នាង គេសង្កេតឃើញថា រឿន ណាត ទទួលបានការចាប់អារម្មណ៍ ពីបណ្តាមហាជនដែលជាអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត មុខមាត់មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។

ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណីខ្មែរ ។

មិនត្រឹមតែប៉ុណ្ណោះ ពេលមើលកាន់តេយូរកាន់តែស្រស់ស្អាតដូចជាទេពធីតាដើរដី ថែមទៀតផង ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពប៉ុន្មានសន្លឹកនេះ គឺជាការថតសម្អាតការផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ភ្ញាក់ផ្អើល! ជ័យលាភីរង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលប្រឡង Cambodian Idol

Published

on

By

ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីនេះបានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៣ ហើយ ដែលឃើញថាសប្តាហ៍នេះ មានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ ។

ហើយក្នុងសប្តាហ៍នេះផងដែរ អ្វីដែលធ្វើឲ្យមហាជនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះផងដែរ ។

ដោយមើលឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងថែមទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនោះ នាងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំងបួន និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ