ត្រេកអរណាស់! ខណះនេះជប៉ុន បានរួចផុតពីព្យុះទីហ្វុងហើយ តែត្រូវរុករកមនុស្សបាត់ខ្លួនចំនួន

ជប៉ុន ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ ដែលមានឧទ្ធម្ភាគចក្រ ទូក និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។ដោយឡែក យោងតាមប្រភពពីប្រទេសជប៉ុន

បានឲ្យដឹងថា ព្យុះ Hagibis បានចេញផុតពីប្រទេសជប៉ុនហេីយ តែការងារបន្ទាប់កាន់តែពិបាកនោះគឺការសង្គ្រោះប្រជាពលរដ្ឋ ស្វែងរកអ្នកបាត់ខ្លួន ក្រោយព្យុះទីហ្វុងបានបំផ្លាញ ទាំងផ្លូវកាយ ជាពិសេសផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងសំរាប់មិត្តជប៉ុនយេីង។យ៉ាងណាមិញ យោងតាមវិបសាយ Japanesetimes និង NHK បានឲ្យដឹងថា មួយម៉ោងមុនបានប្រាប់ថាចំនួនអ្នកស្លាប់កេីនឡេីងយ៉ាងហោច28នាក់ និង21នាក់កំពុងបាត់ខ្លួននៅថ្ងៃអាទិត្យនេះ ដែលចំនួនអ្នកស្លាប់ នឹងអាចកេីនឡេីងបន្តទៀត។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment