អីយ៉ាស! កូនក្រមុំអាយុ ៧០ ឆ្នាំរៀបការនិងកូនកំលោះអាយុ ៤៨ ឆ្នាំកំពុងមានការចាប់អារម្មណ៍ខ្លាំង

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ នៅផ្ទះខាងនារីក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ផ្ទុះក្ដីសាទរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ខណៈលេចឡើងនូវគូស្នេហ៍ពីបុព្វេខុសវ័យដូចម្ដាយ កូន ដោយខាងប្រុសមានវ័យប្រមាណ ៤៨ឆ្នាំបានលួចស្នេហ៍ដក់ចិត្តជាមួយនារីវ័យ៧២ឆ្នាំ និងបានរៀបចំពិធីមង្គលការប្រភពពីសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា កូនកំលោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ

មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ ខណៈកូនកម្លោះបានប្រាប់ដើមចមថា គាត់បានស្រលាញ់ស្ត្រីមេម៉ាយកូន ២នាក់ ខាងលើ តាំងពីមុនបុណ្យភ្ជុំបិណ្ឌមកម្ល៉េះហើយក៏ជាការស្រលាញ់កើតចេញពីចិត្ត និងចិត្តតែម្តង។ប្រភពដដែលបានបន្ថែមសម្ដីកូនកម្លោះវ័យជ្រេខាងលើថា

កាលដែលស្រលាញ់គ្នានេះ ក៏មានកូនៗជំទាស់ដែរ ក៏ប៉ុន្តែមិនអាចបំបែកស្នេហានេះបានឡើយ ព្រោះយល់ចិត្តគ្នាទៅហើយ។ ប្រហែលពីជាតិមុនបានប្រាថ្នា ឲ្យជួបគ្នានៅជាតិនេះហើយ ទើបវាសនាតម្រូវនាំផ្លូវឲ្យបានជាគូរគាប់។ ប្រិយមិត្តជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment