រំភើបណាស់! ទីបំផុត លោក ផែង វណ្ណៈ បានជួប កីឡាករ ឡុង សុភី ហើយ ព្រមទាំងផ្តល់ថវិកាចំនួន…

បងប្អូនអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីម្សិលមិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ លោក ផែង វណ្ណៈ បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់លោកថា “ប្អូន ឡុង សុភី បេីបានឃេីញបងផ្សាយដំណឹងនេះ សូមមកយកថវិកាចំនួន ២០០ ដុល្លារ ពីបង អាចទាក់ទងលេខបង ០១២ ៩៣៣៨៨៣ ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ លោកបានជួប កីឡាករ ឡុង សុភី ផ្ដល់ថវិកាមួយចំនួនធំ ដល់កីឡាកររូបនេះថែមទៀតផង។ លោក ផែង វណ្ណៈ ក៏បានបញ្ជាក់បន្ថែមផងដែរថា៖ “ជួបប្អូនកីឡាករ ឡុង សុភី ផ្ដល់ថវិកា ៤០០ ដុល្លារ ជូនគាត់ ។ ក្នុងនោះថវិកាខ្ញុំ ២០០ ដុល្លារ ថវិកាប្អូនលីន ២០០ ដុល្លារ ។

ប្រវត្តិប្រដាល់របស់គាត់ពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ន ឈ្នះ មេដាយមាស ចំនួន ៩ មេដាយសំរឹទ្ធ ចំនួន ៣ និង ខ្សែក្រវ៉ាត់ចំនួន ៨ តែតម្លៃខ្លួនបានតែ ៣០ ម៉ឺនរៀល តែប៉ុណ្ណោះ ។ សហព័ន្ធកីឡាប្រដាល់គួរពិចារណាអំពីតម្លៃខ្លួនកីឡាករឡេីងវិញ ។”៕

Related posts

Leave a Comment