នៅមុននេះបន្តិចនាថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៩យោងតាមរយៈហ្វេសប៊ុករបស់សម្តេចតេជោហ៊ុនស៊ែនបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ ខ្ញុំនិងភរិយាទើបបានជួបយុវជនហុងភារិននិងបងប្រុសរបស់គាត់ឈ្មោះ ហុង ភារុននៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។
គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឲ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។ ខ្ញុំក៏បានជួយដល់ហុងភារុនដែលរៀនចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន៕