ការ​គិត​ពិចារណា​ប្រកបដោយ​ភាព​វិជ្ជមាន ​នាំ​ឲ្យ​មាន​អាយុ​យឺនយូរ

មនុស្ស​ផង​ទាំងឡាយ​ដែល​ប្រកបដោយ​សុទិដ្ឋិនិយម​តាម​ទំនង​មើលទៅ​រស់នៅ​បានយូរ​អង្វែង​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ”។ សុទិដ្ឋិនិយម​ពាក់ព័ន្ធ​ជាពិសេស​នៃ​អាយុ​រស់នៅ​យឺនយូរ​បាន​ពី​១១​ទៅ​១៥​ភាគរយ​គិត​ជា​មធ្យម​នាំ​ឲ្យ​រស់​នៅបាន​ដល់​អាយុ​៨៥​ឆ្នាំ​ឬ​លើសពីនេះ​ផង​ទៀត។

អ្នកសិក្សា​ស្រាវជ្រាវ​សហរដ្ឋ​អា​េ​ម​រិ​ក​បានធ្វើ​ការពិនិត្យ​តាមដាន​ទិន្នន័យ​ដែល​ធ្វើការ​ប្រមូលបាន​ពី​ស្ត្រី​ដល់​ទៅ​៦៩.៧៤៤​នាក់ និង​បុរស​១.៤២៩​នាក់​ដែល​ត្រូវបាន​ចោទ​ជា​សំណួរ​ទៅនឹង​កម្រិត​បែប​សុទិដ្ឋិនិយម​របស់​ពួកគេ​ព្រមទាំង​សុខុមាល​ភាពជា​ទម្លាប់។

មនុស្ស​ស្រី​ត្រូវបានធ្វើ​ការតាមដាន​អស់​រយៈពេល​១០​ឆ្នាំ​ហើយ​បុរស​វិញ​ត្រូវបាន​តាមដាន​អស់​រយៈពេល​៣០​ឆ្នាំ​។ ភាគច្រើន​នៃ​អ្នកចូលរួម​ស្រាវជ្រាវ​នោះ​ជា​ជនជាតិ​ស្បែ​កស និង​មាន​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ខ្ពស់។

ទំនាក់ទំនង​រវាង​ក​ម្រិ​ត​សុទិដ្ឋិនិយម​និ​អាយុ​យឺនយូរ​នោះ​ផ្អែកទៅលើ​កត្តា​ជាច្រើន​ក្នុងនោះ​មាន​កត្តា​ប្រជាសាស្ត្រ​និង​កត្តា​ឥរិយាបថ​ប្រកបដោយ​សុខុមាលភាព​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកធ្វើ​ការសិក្សា​ស្រាវជ្រាវ។ ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The National Academy of Sciences ៕


Related posts

Leave a Comment