ពីរោះណាស់ឡើងចង់ស្រក់ទឹកភ្នែក! កុមារីម្នាក់នេះ ច្រៀងបទ “អ្នកម្តាយកម្សត់” ធ្វើឲ្យ សុខ ស្រីនាង រំជួលចិត្តហូរទឹកភ្នែកបាត់ទៅហើយ (មានវីដេអូ)

នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ នេះ កម្មវិធី ប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 3 ហើយ។ ក្នុងនោះ គេក៏បានឃើញ ប្អូនៗកុមារដ៏គួរឲ្យស្រលាញ់ ជាច្រើននាក់ទៀតហើយ បានមកបញ្ចេញសមត្ថភាព ជាបន្តបន្ទាប់ ជាមួយបច្ចេកទេស ក្នុងការប្រើប្រាស់ សម្លេងពីរោះៗរៀងៗខ្លួន។

មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ផងដែរនោះគឺ កុមារីម្នាក់មានឈ្មោះ ខុម ចាន់ណា អាយុ 13 ឆ្នាំ មកពីខេត្ត តាកែវ បានលើកយកបទចម្រៀង មួយបទ ក្រោមចំណងជើងថា “អ្នកម្តាយកម្សត់”។ បទនេះ គឺពិតជាពីរោះ និងចាក់ដោតអារម្មណ៍ខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យគណកម្មការ សុខ ស្រីនាង រំជួលចិត្ត និងចូលតួតាម ដោយហូរទឹកភ្នែកដោយមិនដឹងខ្លួនថែមទៀតផង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment