ទោះ​គ្មាន​ឪពុក ចាន់​ឡា នៅតែ​បង្ហាញ​ជំហរ​ជ្រោង​គ្រួសារ​របស់​ខ្លួន ​ជួយ​អ្នក​ម្ដាយ

ភ្នំពេញ ​៖​ បើ​ទោះ​ខ្លួន​គ្មាន​ឪពុក​ក៏ពិតមែន តែ​អតីត​បេក្ខនារី​X Factor លៀង ចាន់​ឡា នៅ​យប់​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បានបង្ហាញ​ជំហរ​របស់ខ្លួន​រួចហើយ ដើម្បី​ជ្រោង​គ្រួសារ ជួយ​អ្នក​ម្ដាយ​ទៅ​ថ្ងៃ​អនាគត​។​

​ចាន់ ឡា បាន​បង្ហោះ​រូបថត​ខ្លួន​ស្ថិតក្នុង​ស្នាមញញឹម ដោយ​រៀបរាប់​បង្ហាញ​ពី​ជម្រៅ​ដួងចិត្ត​ខ្លួន​ថា មាន​រូប​មានទុក្ខ ឃើញ​ខ្ញុំ​សើច​សប្បាយ ឃើញ​ខ្ញុំ​ធ្វើ​ចរិត​ដូច​ក្មេង ឃើញ​ខ្ញុំ​រឡេះរឡោះ ឃើញ​ខ្ញុំ​ចូលចិត្ត​និយាយ​លេង​ច្រើន តែ​អ្នក​មិនដឹង​ពី​ខាងក្នុង​ខ្ញុំ​ទេ ខ្ញុំ​ជា​មនុស្ស​ទន់ជ្រាយ​បំផុត តែ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ខ្ញុំ​ច្បាស់លាស់​។​

​តារាចម្រៀង​ពន្លក​ថ្មី​រូបនេះ បាន​បន្តទៀតថា ខ្ញុំ​មិនមែនជា​មនុស្ស​រឹងមាំ តែ​ខ្ញុំ​មាន​កម្លាំងចិត្ត​ខ្ញុំ​ជា​កូនកំព្រា​ឪពុក តែ​ខ្ញុំ​នៅសល់​ព្រះ​រស់​ខ្ញុំ​ម្នាក់ទៀត​ដែល​បាន​ចិញ្ចឹម​ខ្ញុំ​តាំងតែ​ពី​នៅ​តូច ចិញ្ចឹម​កូនស្រី​ម្នាក់នេះ​តែម្នាក់ឯង ទើប​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា​ត្រូវតែ​រឹងមាំ ទោះ​គ្មាន​សសរ​កណ្តាល​នៅ​ជួយ​មើល​ថែកូន​បន្ទាប់ពី​ម៉ែ តែ​កូន​នៅមាន​ម៉ែ​ម្នាក់​ជា​ដង្ហើម​និង​ជំហរ​ដ៏​រឹងមាំ​ទៅ​អនាគត​។

ដោយ​ឡែក ​កាលពីពេលថ្មីៗ​នេះ ចាន់ឡា ​ក៏បាន​និយាយ​ពាក់ព័ន្ធ​នឹង​បណ្ដំ​ម្ដាយ​ខ្លួន​ដែរ​ថា ​«ម៉ែ​ថា​មុននឹង​យកប្តី​ត្រូវ​គិត កូន​គិត​ណាស់​ម៉ែ​ទម្រាំ​គិត​ចេញ​ញញឹម​ឡើង​ទាន់​មាន​កម្លាំង​ញញឹម​ប្រយ័ត្ន​ទន់ជង្គង់​ដល់​ដី ញញឹម​លែងចេញ ធ្វើបុណ្យ​អោយ​ហើយ​ទាន់​មាន​ឱកាស​ប្រយ័ត្ន​អស់ឱ​កាស​ធ្វើបុណ្យ​លែងកើត អំពើ​ល្អ​តែងតែមាន ហើយ​ទង្វើ​អាក្រក់​ក៏​វា​មាន​ដែរ ពេលខ្លះ​សប្បាយ ពេលខ្លះ​កើតទុក្ខ មាន​សើច​មាន​យំ​ជា​រឿង​ធម្មតា អ្វីៗ​ក៏ដោយ​តែងតែ​បាត់​បង់​ហើយ មិនអាច​នៅ​ជាមួយ​យើង​ថិតថេរ​រហូត​ទេ កើត​ចាស់​ឈឺ​ស្លាប់ មុននឹង​ក្រោយ​ក៏ ..​ដូច​តែ​គ្នា មនុស្ស​ល្អ​រស់​មិន​យូរ តែ​មនុស្ស​អាក្រក់​រស់​យូរ​មកពី​មិនទាន់​អស់កម្ម​នៅ​សង​កម្ម​ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន តស៊ូ​គង់​បានសម្រេច​ដួល​មួយរយ​ដង​មួយ​ពាន់​ដង ក៏​មិនទាន់​ថា​ជា​បរាជ័យ​ទេ តែ​អ្វី​ដែល​គួរ​អោយខ្លាច​គឺ​មនុស្ស​នៅ​ជុំវិញ​ខ្លួនឯង ដូច្នេះ​គួរ​ចេះ​ប្រយ័ត្ន​ខ្លួនឯង»។

Related posts

Leave a Comment