Connect with us

កម្សាន្ត

នេះបានហៅម៉ាក់កូន Goal ជាម្តាយនិងកូន​ តែ​ ផាភួង​ និងកូនស្រីស្និទ្ធស្នាលគ្នា ដូចបងប្អូន

Published

on

ភ្នំពេញ៖ ក្រោយប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាសម្តែងស្រី សឿន ផាភួង ក៏មានកូនប្រុសស្រី យ៉ាងស្រស់ស្អាត ស្រស់សង្ហា មិនតែប៉ុណ្ណោះ កូនស្រីពៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ ថែមទាំងមាន ដុងសិល្បៈជាតារាសម្តែង ដូចអ្នកម៉ាក់ថែមទៀត។

បើនិយាយពី សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ នៅតែខ្ញង់ ខណៈកូនប្រុសស្រី ធំដឹងក្តីកំលោះក្រមុះទៅហើយនោះ មិនតែប៉ុណ្ណោះ ប្រសិនមិនបង្ហើបថា តារាស្រី ឈូឈូ និង រូបនាង ជាម្តាយកូនទេ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាច្រលំថា បងប្អូនមិនខាន។

ជាពិសេសជាងនេះទៀតនោះគឹ អ្នកម៉ាក់កូនទាំងពីររូបនេះ មិនថាទៅណាមកណាក៏តែងតែមានវត្តមានទាំងព្រមតែម្ដង លើសពីនេះបើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញគឺថា ស្រស់ស្អាតមិនឲ្យចាញ់គ្នានោះឡើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរគឺ មើលទៅដូចជាមិត្តភក្តិ ឬបងប្អូនទៅវិញ ព្រោះ ថាមើល ទៅតារាសម្ដែងស្រី ផាភួង ហាក់ស្និតស្នាលនឹងកូនស្រី លេងសើចផ្ដល់ទំនុកចិត្តឲ្យកូនដូចជាមិត្តភក្តិអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។

ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។

មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។

យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ