ឃើញហើយអាណិតខ្លោចចិត្តខ្លាំងណាស់! អាជ្ញាធរជប៉ុនបានដាក់ការណែនាំឲ្យប្រជាជន១,៨លាន នាក់នៅក្នុងខេត្តទាំងនេះ និងបញ្ជាឲ្យមនុស្សរាប់ពាន់នាក់ ធ្វើការជម្លៀសទៅតំបន់សុវត្ថិភាព (មានវីដេអូថ្មីៗ)

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមប្រភពពីហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館” បានបញ្ជាក់ប្រាប់នូវព័ត៌មានដ៏សំខាន់មួយទៀតហើយ ទាក់ទង ព្យុះទី19។

ហ្វេសប៊ុកដដែលនេះបានប្រាប់ឲ្យដឹងថា៖ “សំខាន់ ព័ត៌មានបន្ថែមអំពីព្យុះទី19។ អាជ្ញាធរជប៉ុនបានដាក់ការណែនាំអោយប្រជាជន១,៨លាននាក់នៅក្នុងខេត្ត Shizuoma, Tokyo, Gunna, Chiba, Saitama, Kanagawa, Yamanashi, Mie និងបញ្ជាអោយមនុស្សរាប់ពាន់នាក់ ធ្វើការជម្លៀសទៅតំបន់សុវត្ថិភាព។ យ៉ាងណាក្តី កម្រិតអាសន្ននៅត្រឹមកម្រិត៤/៥ នៅឡើយ។

សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្នុងករណីអាសន្ន។ សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ៖ https://www.jma.go.jp/en/warn/index.html

ជាថ្មីម្តងទៀត សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889 ក្នុងករណីអាសន្ន។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនខ្មែរដែលរស់នៅជប៉ុន និងប្រជាជនជប៉ុនទាំងអស់ជួបប្រទះតែសំណាងល្អ និងមានសុខសុវត្ថិភាព។”៕

Related posts

Leave a Comment