អបអរសាទរ កាកា អូស្ត្រាលី! ចាប់ពីថ្ងៃនេះទៅយើងជាប្ដីប្រពន្ធស្របច្បាប់ហើយ (មានវីដេអូ)

បងប្អូនអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនធំពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កាកា អូស្ត្រាលី ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ Kaka KH Australia ដ៏ល្បីម្នាក់ នោះ។ ហើយម្សិលមិញនេះ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ គេក៏បានឃើញ កាកា បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ទោះថ្ងៃស្អែកពួកយើងទាំងពីរ មិនបានរៀបការជាវិធីធំដុំ ប៉ុន្តែពួកយើងនឹងសន្យាថា យើង នឹងមិនភ្លេចគ្រង ឈុតជាទំនៀមទំលាប់ប្រពៃណីខ្មែរឡើយ ទោះយើងនៅឆ្ងាយពីមាតុភូមិប៉ុណ្ណាក៏ដោយ ប៉ុន្តែបេះដូងរបស់យើងទាំងពីរ នៅជាមួយអ្នកទាំងអស់គ្នាជានិច្ច សូមអរគុណសម្រាប់ការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ កាកា បានបង្ហោះសារមួយទៀតហើយ ដែលរូបគាត់ និងស្វាមី បានក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ។ ក្នុងនោះ កាកា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “Finally we are now Officially Husband & Wife ចាប់ពីថ្ងៃនេះទៅយើងជាប្ដីប្រពន្ធស្របច្បាប់ហើយ”។ ដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment