អុញនោះ! ក្រោយពេលម្ចាស់ហាងកែសម្ផស្ស Beauty Store ប្រកាសរកអង្គរក្សស្រាប់តែលោក វិល្លាមដាក់មួយឃ្លាថា

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបុរសដ៏វ័យក្មេងម្នាក់ជាម្ចាស់ហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះ Xiang Zobie បានប្រកាសជ្រើសរើសអង្គរក្ស និងមុខតំណែងមួយចំនួនទៀត ដែលអាចទទួលបាននូវប្រាក់ខែសមរម្យ បូករួមជាមួយការផ្តល់អាហារ៣ពេល និងកន្លែងស្នាក់នៅថែមទៀតផង។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានមានការបញ្ជាក់ឲ្យដឹងថា៖«ជ្រើសរើសអង្គរក្សបន្ថែម ប្រាក់ខែ 250$ ឡេីងទៅរេីសអ្នកអនាម័យ ប្រាក់ខែ 150$ រេីសសន្តិសុខ 150$ រេីសអ្នកលេីកទូរស័ព្ទ 200$ មានកន្លែងស្នាក់នៅ ផ្តល់អាហារ៣ពេល

មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរ ចាប់អារម្មណ៍ អាចឆាតមកបានណា»។ ដូច្នេះចំពោះបងប្អូនដែលកំពុងមានបំណងស្វែងរកការងារ សូមមេត្តារួសរាន់ឡើង ។ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះដែរ ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក ក៏បានមានការលេីកឡេីងយ៉ាងដូច្នេះថា៖«ចង់រើសអីរើសទៅ តែខ្ញុំចង់ឲ្យបកស្រាយ ហេតុអ្វីប្អូនមានសិទ្ធិឲ្យអង្គរក្សពាក់ឯកសណ្ឋានជាយោធា? ហើយបើពួកគាត់ជាយោធា ហេតុអ្វីមកត្រូវការពារប្អូនវិញ ក្រែងកងកម្លាំងទាហានយោធាមានកាតព្វកិច្ច ការពារទឹកដីបូរណភាពជាតិ កុំឲ្យសត្រូវឈ្លានពានមិនថាចឹងហ្អី?»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment