រំភើបខ្លាំងណាស់ តាមការសន្យាកន្លងមក ពេលនេះ សិស្សប្រលងជាប់បាក់ឌុប និទ្ទេសA ចំនួន១៣នាក់ ម្នាក់ៗ ទទួលបានម៉ូតូ១គ្រឿង រួមទាំងថវិកាចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា សិស្សប្រលងជាប់បាក់ឌុប និទ្ទេសA ចំនួន១៣នាក់ ក្នុងខេត្តព្រះសីហនុ ម្នាក់ៗ បានទទួល ថវិកា១០០០ដុល្លារ និង ម៉ូតូ១ គ្រឿង តាមការសន្យាកន្លងមក។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូ១ គ្រឿង រួមទាំងថវិកា១០០០ដុល្លារ ជូនក្មួយៗប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ និទ្ទេសA ចំនួន១៣នាក់ ឆ្នាំសិក្សា២០១៨-២០១៩ ក្នុងខេត្តព្រះសីហនុ តាមការសន្យាកន្លងមក ក្រោមអធិបតីភាពឯកឧត្ដម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ។”៕

Related posts

Leave a Comment