អុញនោះ! នាយក្រូចទ្រាំលែងបាន សួរត្រង់ៗទៅក្រុមហ៊ុនស្មាត

ភ្នំពេញ ៖ ដោយសង្កេតឃើញថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លុយក្នុងទូរស័ព្ទរបស់ខ្លួន ត្រូវបានក្រុមហ៊ុនស្មាតកាត់មិនដឹងមូលហេតុនោះ តារាកំប្លែងនាយក្រូច ក៏បានខលទៅសួរសេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុនមួយនេះ ប៉ុន្តែបែរជាធ្វើឲ្យលោកខកចិត្តជាខ្លាំង។ ក្រោយពីលុយក្នុងទូរស័ព្ទរបស់ខ្លួន ត្រូវបានក្រុមហ៊ុនកាត់មិនដឹងមូលហេតុរយៈពេល៣ថ្ងៃមកហើយនោះ តារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមីរូបនេះ ក្ដៅចិត្ត ក៏បង្ហោះសារក្នុងហ្វេសប៊ុកថា «៣ថ្ងៃក្រុមហ៊ុនស្មាតហូបលុយអស់ជិត១៥ដុល្លារអត់ដឹងគាត់កាត់យកទៅណា ក្រុមហ៊ុនអើយបើកាត់ដោយសារអីប្រាប់ខ្ញុំផងលេខខ្ញុំ[ ០៧០ ៤២ ៩៥ ៩៦] ដាក់ដាច់ៗអត់បានតេទៅណាអីតិចសាំមែន»។

លុះ១ថ្ងៃក្រោយមក ពោលគឺរយៈពេល៤ថ្ងៃ ដែលក្រុមហ៊ុននៅតែបន្តកាត់លុយ ដោយមិនដឹងមូលហេតុនោះ តារាកំប្លែងមានប្រជាប្រិយភាពរូបនេះ ក៏បន្តបង្ហោះសារមួយទៀត បង្ហាញពីការក្ដៅក្រហាយថា «ខឹងក្រុមហ៊ុនស្មាតណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លារដល់ យើងខលសួរបែរជាថាគាត់អត់ដឹង គាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់ចប់បាត់ សួរក្រុមហ៊ុនស្មាតគាត់ថាអត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ»។ ជាមួយនឹងការបង្ហោះសារបែបនេះ បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានបង្ហាញពីការខឹងសម្បាដូចលោកផងដែរ ព្រោះពួកគេក៏ធ្លាប់ជួបបញ្ហានេះដូចគ្នា រហូតដល់អ្នកខ្លះលាន់មាត់ថា សូម្បីតែតារាកំប្លែងក៏មិនលើកលែងដែរ។

ចំពោះករណីខាងលើនេះ មិនទាន់មានការបំភ្លឺណាមួយបន្ថែមទៀតពីក្រុមហ៊ុនស្មាត ក្រៅតែពីការប្រាប់តាមរយៈភ្នាក់ងារបម្រើសេវាកម្មអតិថិជនទៅកាន់នាយក្រូច នោះទេ។ សង្ឃឹមថា ក្រុមហ៊ុននឹងចេញមុខបកស្រាយចំពោះករណីនេះ ព្រោះបញ្ហា មិនមែនកើតឡើងតែចំពោះតារាកំប្លែងនាយក្រូចនោះទេ៕

Related posts

Leave a Comment