អីយ៉ា! នៅសល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃចូលរោងការ ស្រាប់តែ តារាកំប្លែងស្រី នីឡា បង្ហោះសារមួយឃ្លាដ៏ចាក់ដោតថា

ភ្នំពេញ ៖ ប្រិយមិត្តមិត្តយុវវ័យ ពិតជាស្គាល់តារា កំប្លែងស្រី នីឡា ដែលជាកូនស្រីបណ្តូលចិត្តលោកតាវិចទ័រនោះ នីឡា តែងតែធ្វើឲ្យប្រិយមិត្តបានសើចសប្បាយភ្លេចអស់កង្វល់ ជាមួយការសម្ដែងរបស់នាង នាពេលកន្លងមក នីឡា មានសម្រស់មិនចាញ់តារាវ័យក្មេងដទៃឡើយ ថែមទំាងមានសម្ថភាពទៀតផង ជាពិសេសទៅលើការថត និងសំដែង ។ថ្មីៗនេះសង្កេតឃើញថាមានលេចចេញរូបភាពជាច្រើនសន្លឹកដែលជួបជុំជាមួយគ្រួសារ។

រហូតមកដល់ពេលនេះតារាកំប្លែងវ័យក្មេងកញ្ញានីឡា ក្រោយចាប់ដៃគូរសាងស្នេហ៏អនុសារជាមួយដៃគូរមក សង្កេតឃើញថាតែងបង្ហាញភាពផ្អែមល្ហែមគួរឲ្យសរសើរ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺមកហើយនោះ។ជាមួយគ្នានេះតារាវ័យក្មេងរូបនេះបានរថត

Pre Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែម យ៉ាងណាមិញ ស្របពេលដែរ ពិធីមង្គលការកាន់តែបានឃិតជិតមកដល់នោះ នៅមុននេះ នីឡា បានបង្ហោះសារមួយអមនិងរូបថត Pre-Wedding ថា មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment