ឱក សុគន្ធកញ្ញា! មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់

បងប្អូនជាច្រេីនមិនថាក្នុងស្រុកក្រៅស្រុកច្បាស់ជាបានស្គាល់កំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា មួយរយះចុងក្រោយនេះអ្នកនាងធ្វេីអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានបង្ហាញមុខកូនប្រុសរបស់ខ្លួនហើយ ដោយបានបញ្ជាក់ពីស្ថានភាពសុខភាពកូនទៀត។

នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពច្រើនសន្លឹកចេញពីលទ្ធផលឆ្លុះអេកូ នៅមន្ទីរពេទ្យ Bumrungrad International ប្រទេសថៃ។ អ្នកនាងថែមទាំងបញ្ជាក់ឲ្យដឹងដែរថា កូនប្រុសមានសុខភាពល្អទេ ហើយទាំងអ្នកនាង និងស្វាមីក៏កំពុងទន្ទឹងរង់ចាំការមកដល់របស់កូនឆាប់ៗដែរ៕

ដោយឡែកនៅមុននេះបន្តិចអ្នកនាងបានធ្វេីការបង្ហោះរូបភាពអមជាខ្លឹមសារយ៉ាងមានអត្ថន័យដោយបានសរសេរថា(“មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់#ប្តីល្អ”) ចំពោះការបង្ហោះនេះបានធ្វេីអោយប្រិយមិត្តនឹងអ្នកគាំទ្រចូលខមិនជូនពរនឹងបានសរសេរថា:(បងពិតជាសំណាងខ្លាំងណាស់ដែលបានស្វាមីល្អបែបនេះ)៕

Related posts

Leave a Comment