ក្រោយពេលកម្ពុជា ចាញ់ អ៊ីរ៉ង ១៤ ទល់នឹង ០ លោក Honda បាននិយាយទៅកាន់កីឡាករ នូវចំនុចដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ គេឃើញមានការប្រកួតដ៏សំខាន់មួយ ក្នុង ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ដែលកម្ពុជាត្រូវប៉ះជាមួយក្រុមខ្លាំងនៅអាស៊ីគឺ អ៊ីរ៉ង់ នៅ កីឡដ្ឋាន Azadi។ ក្នុងនោះជាលទ្ធផល អ៊ីរ៉ង បានយកឈ្នះ កម្ពុជា ១៤ ទល់នឹង ០។ តែទោះយ៉ាងណាក្តី អ្នកស្នេហាវិស័យ កីឡា បានបង្ហាញក្តីអាណិត និងគាំទ្រកីឡាករជម្រេីសជាតិកម្ពុជា មិនប្រួលប្រែឡើយ។

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ គេឃើញមានការជួបជុំគ្នាមួយ ក្នុងនោះ លោក ហុង ដា (Keisuke Honda) អ្នកចាត់ការទូទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់ខ្លះៗទៅកីឡាករ ពីមូលហេតុដែលធ្វើឲ្យកម្ពុជាចាញ់ច្រើនបែបនេះ ព្រមទាំងប្រាប់វិធីពង្រឹងសមត្ថភាពឲ្យខ្លាំងជាងនេះផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ ដែលមានភ្ជាប់ជូនខាងក្រោម ចាប់ពីនាទីទី 7 :00 តទៅ៕

Related posts

Leave a Comment