អាសូរខ្លាំងណាស់! នេះជាសារចុងក្រោយ មុនពេលបញ្ចប់ជីវិត ដោយការចង.ក

បុរសម្នាក់មុនពេលស្លាប់ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយភាពតូចចិត្តនឹងខ្លួនឯងថា៖ «ធ្វើមិចជាតិនេះ…បានប៉ុន្នឹង ព្រោះដឹងខ្លួនជាមនុស្សអត់បានការ បើមានជាតិក្រោយសុំធ្វើជាកូនល្អ ប្អូនល្អបានហើយ ឈប់គិតរឿងអ្វីៗទាំងអស់ហើយគេង…» ។

សូមជម្រាបផងដែរថា កាលពីយប់ម៉ោង១០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១៦១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសម្នាក់បានចង.ក សម្លាប់ខ្លួន ដោយមិនបានដឹងអំពីមូលហេតុឡើយ ។

ហើយការចង.ក របស់បុរសខាងលើក៏មិនបានដឹងភ្លាមៗដែរ រហូតដល់តែបានប៉ុន្មានថ្ងៃក្រោយមក ក៏មានក្លិនស្អុយចេញពីកន្លែងស្នាក់នៅ ទើបផ្អើលដល់ប្រជាពលរដ្ឋចូលទៅមើល ក៏ប្រទះឃើញបាត់បង់ជីវិតនៅក្នុងបន្ទប់ ។ យ៉ាងក្រោយាបានសារមួយនេះ ធ្វើអោយមហាជនជាច្រើន សន្និដ្ឋានថា បុរសដែលធ្វើអតឃាតខ្លួននេះ អាចតូចចិត្តនឹងខ្លួនឯងទៅនឹងរឿងអ្វីមួយ ៕

Related posts

Leave a Comment