កម្សាន្ត
ញាក់សាច់! មង្គលការខ្មែរមួយ រៀបចំឡើងប្រណីត ឡានRolls Royce តម្រៀបជាជួរ! (មានវីដេអូ)
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការធូរស្បើយពីការរីករាលដាលជំងឺកូវីដ១៩ ឃើញថាការប្រារព្ធរៀបចំកម្មវិធីនានាបានធ្វើឡើងហើយ ដោយក្នុងនោះក៏ឃើញមានការរៀបចំកម្មវិធីមង្គលការ ដែលមានការរៀបចំយ៉ាងប្រណីតៗ ធ្វើឲ្យទាក់ទាញដល់មហាជននៅក្នុងបណ្តាលសង្គមយ៉ាងខ្លាំង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ បានផ្ទុះការសរសើរយ៉ាងខ្លាំងនៅក្នុងកម្មវិធីមង្គលមួយ ដែលរៀបចំឡើងនៅលើអាគារថ្មីមួយដ៏ប្រណីត និងធំខ្លាំងនៅក្នុងបុរីប៉េងហួតបឹងស្នោរ ជាមួយនឹងការរៀបចំយ៉ាងអធិកអម ច្នៃឡើងជាមួយនឹងផ្កាស្រស់ពណ៌ផ្កាឈូកលាយគ្នា មើលទៅដូចនៅក្នុងវិមាន ឬដូចនៅក្នុងរឿងព្រេងនិទានយ៉ាងដូច្នោះ។ ទាំងនេះបើយើងតាមរូបភាពមួយចំនួន បានលេចធ្លាយនៅលើបណ្តាលសង្គមផងដែរ។
កាន់តែពិសេសនោះ ក្រៅពីការរៀបចំយ៉ាងប្រណីតនោះ ឃើញថានៅខាងមុខទ្វាចូលកម្មវិធី លេងសុទ្ធតែដាក់ឡាន Rolls Royce និងឡានទំនើបផ្សេងៗទៀត ដែលមានតម្លៃរាប់ម៉ឺនដុល្លារជាច្រើនគ្រឿង៕
រូបភាព៖ The ring wedding cambodia
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
កម្សាន្ត
វង្ស តារារតនា ហៅ ហ្សូណូ ថា «ប្ដី» ពេញៗមាត់ តាមពិតអ្នកទាំងពីរមានទំនាក់ទំនងពិសេសនេះ
ហ្វេសប៊ុក៖ ពិតណាស់ ភាពស្និទ្ធស្នាលរវាងតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀងលោក ហ្សូណូ និង វង្ស តារារតនា តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងចង្កោមសិល្បៈ និងមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាអ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតគ្នាខ្លាំង ហើយថែមទាំងហៅគ្នាថា ប្តីៗពេញៗមាត់ថែមទៀតផងដែរ ។
ដោយនាថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបសង្ហា ហ្សូណូ ក្នុងនោះគេក៏បានឃើញ វង្ស តារារតនា បង្ហោះសារជូនពរលោក និងមានរំលេចពាក្យថាប្តីផងដែរ៖ “រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង
មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!» ។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី” ។
ទោះបីជាបែបនេះក៏ពិតមែន តែការពិតទៅទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ២ ដួងនេះ គឺជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ ព្រោះតាមរយៈសារជូនពរខាង វង្ស តារារតនា បានប្រើពាក្យថាមិត្តសម្លាញ់ៗ ម្យ៉ាងកាលពីពេលកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់បកស្រាយតាមកម្មវិធីជជែកកម្សាន្តមួយថា ពួកគេគ្រាន់តែមិត្តល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្តីៗបែបនេះឡើងធ្លាប់ទៅហើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ដូចទេពធីតាដើរដី មួយឈុតនេះ រឿន ណាត ស្អាតអីយ៉ាងនេះ
ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់បវរកញ្ញា រឿន ណាត នោះ តែងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទីទាក់ភ្នែករបស់មហាជនផងដែរ ។
មួយវិញទៀត បើងាកទៅមើលលើការតុបតែងខ្លួន ក៏ដូចជាសម្រស់របស់នាង គេសង្កេតឃើញថា រឿន ណាត ទទួលបានការចាប់អារម្មណ៍ ពីបណ្តាមហាជនដែលជាអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត មុខមាត់មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។
ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណីខ្មែរ ។
មិនត្រឹមតែប៉ុណ្ណោះ ពេលមើលកាន់តេយូរកាន់តែស្រស់ស្អាតដូចជាទេពធីតាដើរដី ថែមទៀតផង ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពប៉ុន្មានសន្លឹកនេះ គឺជាការថតសម្អាតការផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ភ្ញាក់ផ្អើល! ជ័យលាភីរង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលប្រឡង Cambodian Idol
ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីនេះបានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៣ ហើយ ដែលឃើញថាសប្តាហ៍នេះ មានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ ។
ហើយក្នុងសប្តាហ៍នេះផងដែរ អ្វីដែលធ្វើឲ្យមហាជនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះផងដែរ ។
ដោយមើលឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងថែមទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនោះ នាងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំងបួន និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត ៕
ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ