មកស្គាល់ឈ្មោះពិតរបស់តារាប្រុសល្បីៗ មុនពេលចូលសីល្បះធានាថាប្លែកតែម្ដង

នៅក្នុងវិស័យសិល្បៈ មិនថាតារាចម្រៀង តារាសម្ដែង ពិធីករ ពិធីការិនី នោះទេ ភាគច្រើនបានប្ដូរឈ្មោះរបស់ខ្លួន ដើម្បីកាន់តែទាក់ទាញ អាចឆក់យកប្រជាប្រិយភាពបាន និង ស្ដាប់ទៅពីរោះប្លែក ខុសពីឈ្មោះប្រជាពលរដ្ឋសាមញ្ញ ។ យ៉ាងណាមិញ មានតារាចម្រៀងប្រុសល្បីៗជាច្រើនរូប សុទ្ធតែប្រើហៅក្រៅនៅក្នុងសិល្បៈ ហើយក៏មានប្រិយមិត្តមួយចំនួនបានដឹងឈ្មោះពិត និង មួយចំនួនធំមិនធ្លាប់បានដឹងនោះទេ ។ នៅថ្ងៃនេះ «ប្រជាប្រិយ» សូមទម្លាយឈ្មោះពិតតារាចម្រៀងប្រុសល្បីៗ ៨ ដួងដូចតទៅ ៖
១. លោក ខេមរៈ សិរីមន្ត
ប្រឡូកចូលសិល្បៈដំបូង កាលពីជាង ១០ ឆ្នាំ ឈ្មោះ ខេមរៈ សិរីមន្ត ត្រូវបានគេស្គាល់ទូទាំងប្រទេស តាមរយៈបទ «បេះដូងអ្នកប្រដាល់» និង បទ «អន្ទងស្នេហ៍» ។ ដំបូងៗគ្មាននរណាម្នាក់ដឹងពីឈ្មោះពិតរបស់លោក ខេមរៈ សិរីមន្ត នោះទេ លុះក្រោយមកស្រាប់តែត្រូវបានគេទម្លាយថា ឈ្មោះ ប៊ុន ថៃ ជាឈ្មោះពិតរបស់កំពូលតារាចម្រៀងប្រុសនេះ ។

២. ឆាយ វីរៈយុទ្ធ
មិនខុសគ្នាប៉ុន្មាននោះទេ លោក ឆាយ វីរៈយុទ្ធ មានឈ្មោះល្បីសុះសាយទូទាំងប្រទេសតាមរយៈបទចម្រៀងពីរោះៗរាប់មិនអស់ ។ គ្មាននរណាម្នាក់នឹកស្មានថា លោកមានឈ្មោះពិត ឆាយ ចាន់ឆោម នោះទេ ហើយក៏ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ។

៣. ឆន សុវណ្ណារាជ
ពេលដែលឈានជើងចូលផលិតកម្មរស្មីហង្សមាស តាមរយៈបទដំបូង «ទីក្រុងគ្មានមេឃ» អ្នកណាៗក៏ស្គាល់ឈ្មោះ ឆន សុវណ្ណារាជ ដែរ ។ ឈ្មោះក្នុងសិល្បៈរបស់ពីរោះម្យ៉ាង ហើយឈ្មោះពិតក៏ម្យ៉ាងដែរ គឺ ឆន សុវណ្ណារ៉ា ។

៤. ហ្សូណូ
ជឿថាមានអ្នកគាំទ្រតិចណាស់ ដែលធ្លាប់បានដឹងពីឈ្មោះពិតតារាប្រុសខ្ពស់ស្រឡះរូបនេះ ព្រោះលោកមិនដែលបង្ហើប ហើយក៏គ្មានអ្នកណាធ្លាប់បង្ហើបដែរ ។ ទើបតែថ្មីៗនេះ អ្នកជិតស្និទ្ធតារាប្រុសរូបនេះទម្លាយថាឈ្មោះ កែ សុណ្ណារ៉េត ជាឈ្មោះពិតរបស់លោក ហ្សូណូ ។

៥. ខេម
រីឯម្ចាស់បទ «បេះដូងអើយ» ឯណេះវិញ ឈានចូលផលិតកម្មថោន បានប្រើឈ្មោះ ខេម នេះតែម្ដង ។ ចំណែកឯឈ្មោះពិតវិញគឺ ប៉ុន សុណារិន ។

៦. នីកូ
តារាចម្រៀងវ័យក្មេងរូបសង្ហានីកូ ជាប្អូនប្រុសបង្កើតលោក ណុប បាយ៉ារិទ្ធិ វិញ មានឈ្មោះពិតវែងជាងឈ្មោះសិល្បៈ ។ នីកូ មានឈ្មោះពិតថា ណុប សម្បត្តិពុទ្ធិ ។

៧. នី រតនា
នី រតនា ជាឈ្មោះបេក្ខជនដ៏លេចធ្លោម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ១ ។ ក្រោយជាប់ជយលាភី ក្លាយជាតារាចម្រៀងប្រចាំហង្សមាសស្រាប់តែធ្លាយថា លោកមានឈ្មោះពិត នី ម៉ាប់ ។

៨. អេឡិច ចាន់ត្រា
តារាប្រុសកាត់ចិនរូបនេះវិញ ជាអ្នកចម្រៀងផង សម្ដែងផង និង ជាពិធីករផង ឈ្មោះក្នុងសិល្បៈបែបអឺរ៉ុប គឺ អេឡិច ចាន់ត្រា តែឈ្មោះពិតវិញបែបចិនគឺ លឹម ប៉ោស្រ៊ុន ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment