ចេញមកភ្លាវ! ក្រោយកម្ពុជាចាញ់ អ៊ីរ៉ង់ ១៤-០ ស្រាប់តែស្រីស្អាតម្នាក់ Comment ឲ្យលោក Honda ថា ” គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14 គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ”

យប់មិញ កម្ពុជាយើងចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ K’Ýàà ZéXx បានសរសេរថា “ពួកខ្ញុំមិនចង់បានបុរសម្នាក់នេះនៅបង្វឹកជម្រើសជាតិទេ គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14 គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ ពួកយើងមិនត្រូវការលោកម្នាក់និងទេ “។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “ឆ្ងល់ខ្លួនឯងថាគ្រាន់តែបញ្ចេញមតិដែលបានមើលឃើញ ហើយមិនចង់បានលិទ្ធិផលបែបនេះ ពិតណាស់មិនចង់បានគ្រូនៅបន្តដឹកនាំ។

ហេតុបានជាមកជេរប្រមាថខ្ញុំ ? ខ្ញុំគ្រាន់តែបញ្ចេញមតិជាសិទ្ធិរបស់ខ្ញុំ អ្នកទាំងអស់គ្នាក៏មានសិទ្ធិនិយាយតាមអ្នកទាំងអស់គ្នាមើលឃើញ ។ ខ្ញុំមិនដែលគិតចង់ល្បាញល្បីអ្វីទេ អ្វីដែលខ្ញុំគិតគឺចង់បានលិទ្ធិផលល្អជានេះ មិនចង់បានគ្រូដឹកនាំដូចគាត់ទេ “។ គួររំលឹកផងដែរថា ក្រុមបាល់ទាត់កម្ពុជា ចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ មិញនេះដោយលទ្ធផល ១៤-០ នៃវគ្គជម្រុះក្នុងពូល C ពានរង្វាន់ FIFA World Cup 2022៕

Related posts

Leave a Comment