លោកប៉ែន ចំរុង! ទោះមិនបានចូលរួមក្នុងពិធីខួបកំណើតកូនស្រីអាយុ ៣ ឆ្នាំប៉ុន្តែ ប៉ែន ចំរុង នៅតែធ្វើរឿងមួយនេះ

ភ្នំពេញ ៖ បើទោះ ភិន សុដាលីស ធ្លាប់អះអាងថាមិនបានហាមឃាត់លោក បែ៉ន ចំរ៉ុង មិនឱ្យជួបកូនស្រីក៏ពិតមែន តែយ៉ាងណារយៈពេលបីឆ្នាំហើយលោក បែ៉ន ចំរ៉ុង មិនបានទៅជួបកូនស្រីផ្ទាល់ឡើយ ។ យ៉ាងណាមិញថ្មីៗនេះលោក បែ៉ន ចំរ៉ុង បានត្រឹមតែស៊ែររូបកូនស្រីដែលបានធ្វើខួបកាលពីពេលថ្មីៗនេះ ។ សម្រាប់ខួបកំណើតកូនស្រី Katherina គម្រប់អាយុបីឆ្នាំ ភិន សុដាលីស បានរៀបចំធ្វើយ៉ាងអធិកអធមជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចក្នុងរឿងតុក្កតា ។ ក្នុងនោះក៏មានការចុះផ្សាយព្រោងព្រាតនៅតាមបណ្តាញសារព័ត៌មាននានា ហើយអ្វីដែលកត់សម្គាល់ក្នុងនោះគេ

សង្កេតឃើញលោក បែ៉ន ចំរ៉ុង ក៏បានស៊ែរព័ត៌មាននិយាយពីកូនស្រីនេះដែរ ដោយនេះជាលើកទីពីរដែលគេបានឃើញលោកស៊ែររឿងរ៉ាវដែលទាក់ទងកូនស្រី ។ ក្នុងនោះក៏មានការ Comment ជាច្រើនពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក ដោយអ្នកខ្លះបាននិយាយថា កាន់តែធំ ក្មេងស្រី Katherina កាន់តែមានមុខដូចលោក បែ៉ន ចំរ៉ុង ហើយខ្លះសួរថានឹកកូនមែន

បង ? ជាមួយនឹងអ្នកគាំទ្រខ្លះបានលើកឡើងចំៗថាលោកជាឪពុកមិនមានការទទួលខុសត្រូវផងដែរ តែគេមិនបានឃើញតារាសម្តែងរូបនេះតបឡើយ ។ យ៉ាងណានេះគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ដោយឆាប់ៗខាងមុខនេះលោក បែ៉ន ចំរ៉ុង ត្រៀមចូលរោងការនៅខែវិច្ឆិកាជាមួយអនាគតភរិយាដែលជាអ្នកខេត្តបាត់ដំបងដូចលោក ហើយពេលនេះពួកគេក៏បានបង្ហាញរូបថត Pre Wedding ហើយដែរ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment