ស្នេហាពិត ! នៅចាំបុរសមាត់ធំជួបស្នេហ៍ពិតជាមួយនារីស្រស់ស្អាត់និងបានរៀបការជាមួយគ្នាទេ តែពេលនេះពួកគេបានដើរដល់ផ្លូវបំបែកហើយព្រោះតែ…

បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជីវិតស្នេហារបស់លោកមីមីជាបុរសមាត់ធំបានជួបស្នេហ៍ពិតជាមួយនាងប៊ីជាស្រីស្អាតក្ដីស្រឡាញ់ដែលត្រូវគេនិយាយកោតសរសើរយ៉ាងច្រើនថាសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរកម្រមានខ្លាំងណាស់ក៏ប៉ុន្តែពេលនេះពួកគេបានដើរដល់ផ្លូវបំបែកហើយ។

ជាមួយគ្នានេះផងដែរជីវិតស្នេហារបស់អ្នកទាំងពីរបានចាប់ដៃគ្នារៀបការជាអស់រយៈពេល១ឆ្នាំមកហើយ ហើយថ្មីៗនេះនាងប៊ីដែលអាយុ២៣ឆ្នាំសម្រេចបោះបង់ស្វាមីខ្លួននាំកូនទៅនៅជាមួយបុរសថ្មីម្នាក់ទៀត។ចំណែកលោកមីមីអាយុ៣៧ឆ្នាំដែលជាអតីតស្វាមីនាងប៊ី បានបង្ហោះហេ្វសប៊ុកនូវរូបថតប្រពន្ធខ្លួនថតជាមួយនិងប្រុសថ្មីដោយប្រាប់ថា“នាងលែងខ្វល់ពីអ្នកណាទាំងអស់”ខណៈពេលដែលលោក មីមី ធ្វើដំណើរត្រឡប់ទៅដល់ស្រុកកំណើតនៅឯខេត្តសុរិន្ទវិញ។គាត់ក៏បានប្រាប់ថា“ជីវិតរបស់គាត់ទាំងអស់បានផ្ញើឲ្យទៅអោយនាងប៊ីអស់ទៅហើយ”ផងដែរ។

ដោយលែកកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះនាងប៊ីបាននិយាយតាមទូរស័ព្ទប្រាប់គ្រប់គ្នាថានាងមិនចង់និយាយដល់អតីតស្វាមីទៀតនោះទេហើយខ្លួននៅមិនទាន់ចង់ឆ្លើយតបសំណួរនេះជាមួយអ្នកណាទាំងអស់ព្រោះខ្លាចគ្រប់គ្នាមើលមកមិនល្អហើយប្រសិនបើ លោកមីមី មើលថែនាងបានល្អនាងប្រហែលជាមិនសុំបែកនោះទេ។លើសពីនេះចំណែករឿងលុយកាក់លោក មីមី ក៏មិនបានបែងចែកលុយឲ្យប្រើនោះដែររីឯរឿងចែកផ្លូវគ្នាខ្លួនមិនបានផ្លាស់ប្ដូរចិត្តនោះទេគ្រាន់តែព្រងើយកន្ដើយមិនចង់រវីរវល់ជាមួយមីមីទៀតព្រោះនិយាយអ្វីទៅមីមីមិនដែលជឿមិនដែលស្ដាប់នាងនោះទេ។

Related posts

Leave a Comment