ម៉ែអាថ្លែងកោតចេះនៅរួច! ម្ចាស់បន្ទប់ជួល ទម្លាយរូបថតក្នុងបន្ទប់ជួលស្រីស្អាតម្នាក់ ឡើងសុទ្ធតែសំរាម និងស្អុយពេញហ្នឹង ហើយអត់បង់លុយ ២ ខែទៀត គាត់ថាឆ្ងាញ់ត្រង់ សំដីឡូយដាក់គាត់ទៀត

ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាSamphors Chhorn បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ទ្រាំលែងបានហេីយវេីយកុហករហូត😠ឆាប់មកបង់លុយហេីយរេីអីវ៉ាន់ចេញងៃនេះភ្លាម ស្អុយខ្លាំងណាស់នាងអេីយកោតចេះដេកកេីតដែរ😠 ម៉ោង១២ ម៉ោង១បានចូលហេីយចេញពីព្រលឹមមិចចង់គេចមែន😠ខ្ញុំទុកឱកាសអោយយូរហេីយព្រោះអាណិតតែនេះវាជិត២ខែហេីយ ឆ្ងាញ់ត្រង់គាត់សំដីឡូយដាក់យេីងទៀតណាសំដីលេីសជំទាវទៀត(បេីអ្នកណាស្គាល់គាត់ប្រាប់អោយមកផងព្រោះគាត់ប្លុក់Fbខ្ញុំហេីយខលអត់លេីកទៀត)😡😡។

ដោយឡែកបន្ទាប់ពីបានឃើញការបង្ហោះដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែនារីរូបស្រស់ម្នាក់នេះមានសម្រស់ស្រស់ស្អាតណាស់តែមិនគួរណាមិនអតចរិកខ្ចឹលច្រអូសអញ្ចឹងសោះគ្រាន់តែសំរាមក៏មិនយកទៅបោះចោលនិងទុកដាក់ឲ្យស្រួលដែរសុខចិត្តទុកឡើងរាយប៉ាយនៅក្នុងបន្ទប់គេងមួយយ៉ាងតូច ហើយថែមទាំងមានក្លឹនស្អុយពេញបន្ទប់ថែមទៀតផង មហាជនជាច្រើនបានសួរទៅនារីម្នាក់នោះថា កោតតែចេះរស់នៅកើតដែរ សំរាមស្ទើតែក្លាយទៅជាកូនភ្នំមួយទៅហើយ ហេតុអ្វីមានរូបសម្រស់ស្អាតតែមានចរិកស្មោគគ្រោគយ៉ាងនេះ។

Related posts

Leave a Comment