ភ្នំពេញ ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង បច្ចុប្បន្ននេះមានការងារមុខរបររកស៊ីជាច្រើនគួរឲ្យសរសើរ តែទោះជាយ៉ាងណាក្តីនាងនៅតែមិនបោះបង់ចោល ការងារសិល្បៈដែលធ្លាប់សាងឈ្មោះរហូតមកដល់ពេលនេះនោះទេ។ដោយឡែក
អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែ សរសើរ និងចាប់អារម្មណ៍ខ្លាំងទៅដល់នាងនោះគឺ នាងជាស្រីមែនពិត តែការងាររកស៊ីមិនក្រោម៣មុខរបស់នាង តែងតែធ្វើទៅបានដោយរលូនមិនហ៊ានរអ៊ូបន្តិចសោះឡើយ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានថ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ក្រោយនាងបានបង្ហាញសកម្មភាពរៀបឥដ្ឋជញ្ជាំងថ្មី ធ្វើសំណង់យ៉ាងស្ទាត់ ធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាងគ្រប់គ្នា។តាមរយៈវីដេអូសកម្មភាពមួយនេះ ក៏មានការបញ្ជាក់ថា ឪពុកនាងជាមេការសំណង់ម្នាក់ ដូច្នោះហើយនាងក៏ចេះបន្តិចបន្តួចបែបនេះដែរ៕ប្រភព៖ហ្វេសប៊ុក