ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ហើយពីកេរ្ត៏ឈ្មោះ តារាស្រីដែមានរូបសម្បត្តិល្អស្អាត សុខ ពិសី ពិតជាមានឈ្មោះបោះសំលេងមិនណយទេ។ ទោះជាយ៉ាងណាក៏ដោយតារាចម្រៀងស្រី ដ៏ល្បីល្បាញ ប្រចាំផលិតកម្មសាន់ដេ បានឆាបយកការចាប់អារម្មណ៍ពី ហ្វេនៗរាល់គ្នាបាន ដោយសារតែសម្លេងស្រទន់ មានទឹកដមពិរោះ។ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រី ដ៏ល្បីល្បាញជួរមុខ ប្រចាំប្រទេសកម្ពុជា បានទាញយកប្រជាប្រិយភាព បានមិនចេះតិចពី សំ ណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់ ដោយ សារតែទឹកដមសម្លេង
ផ្អែមស្រទន់។ក្រៅពីនេះដែរ សុខ ពិសី ក៏មានរូបសម្រស់ មុខមាត់ស្រស់ស្អាត ថែមទាំងមាន ស្ទាយ៍តុបតែងខ្លួនតាមបែបសម័យថ្មី និងប្លែកភ្នែកជានិច្ច។ដោយឡែគ ស្រាប់តែថ្មីៗនេះ សុខ ពិសី ត្រូវបានហ្វេនៗ ទម្លាយពី ចរិតពិតក្រៅឆាក គ្មានសល់អ្វីឡើយ ធ្វើឲ្យអ្នករាល់គ្នា ឃើញហើយរំភើបចិត្តខ្លាំងណាស់។ យ៉ាងណាមិញ យោង តាមផេកហ្វេសប៊ុករបស់អ្នកគាំទ្ររបស់ សុខ ពិសី បានបង្ហោះវីដេអូមួយ នៅពេលដែលតារារូបនេះ បានចុះពីលើឆាកភ្លាម ហើយនាងបានឈរចាំឲ្យហ្វេនៗ ទាំងអស់បានថតរូបទាំងអស់គ្នា រយៈពេល១ម៉ោងកន្លះ ទើបដាច់ចិត្តទៅផ្ទះ។បន្ថែមពីនេះដែរ
ទោះជាពេលនោះ សុខ ពិសី ទើបតែច្រៀងលើឆាក មានភាពនឿយហត់បែបណា ក៏នៅលើផ្ទៃមុខរបស់នាង ប្រកបដោយស្នាមញញឹម សម្រាប់អ្នកគាំទ្រ ទាំងអស់ជានិច្ច៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក