ហួសថ្លែង! ពេលខ្ចីសម្ដីឡើងផ្អែមតែពេលម្ចាស់់គេទៅទារលុយ បែរជាវៃម្ចាស់បំណុលបែកមុខបែកមាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលជាថៅកែហាងបាយនិងគុយទាវយីហោ” អ៊ូរីករាយ” ត្រូវបានកម្លាំងនគរបាលខណ្ឌព្រែកព្នៅ ចាប់ខ្លួនចាត់ការតាមនីតិវិធី ខណៈដែលស្រ្តីម្នាក់ ជាម្ចាស់បំណុលបានទៅទារលុយដែលជនដៃដល់ជំពាក់ចំនួន១ពាន់ដុល្លារមិនសង ក៏កើតមានទំនាស់ពាក្យសំដីគ្នា រហូតស្ត្រីជាថៅកែហាង(ជនដៃដល់)បានយកកំប៉ុងដាក់ស្លាបព្រាសមនិងចង្កឹះគប់ទៅលើម្ចាស់បំណុល រួចវាយទាត់ធាក់ទៅលើនារីជាម្ចាស់បំណុលទ្រាមខ្លួន ។ករណីហិង្សាខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩

នៅចំណុចហាងបាយនិងគុយទាវមួយកន្លែងយីហោ”អ៊ូរីករាយ” តាមបណ្តោយមហាវិថីឈ្នះឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ស្ត្រីដៃដល់ឈ្មោះ លី លី អាយុប្រហែល៤០ឆ្នាំ ជាថៅកែហាងបាយនិងគុយទាវមួយកន្លែងយីហោ”អ៊ូរីករាយ” ស្នាក់នៅកន្លែងកើតហេតុខាងលើ

(ជាកូនបំណុល) ។ ចំណែកជនរងគ្រោះឈ្មោះធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ជាម្ចាស់បំណុល) ។មន្រ្តីដដែលបន្តថា នៅមុនពេលកើតហេតុ គឺនារីរងគ្រោះបានជិះរថយន្តមួយគ្រឿង ទៅទារប្រាក់ពីស្រ្តីដៃដល់ ដែលជាថៅកែហាងបាយនិងគុយទាវ រឿងជំពាក់ប្រាក់ចំនួន១ពាន់ដុល្លារមិនព្រមសង ។ ខណ:នោះក៏កើតមានទំនាស់ពាក្យសំដីគ្នា

ហើយត្រូវបានស្ត្រីដៃដល់ដេញនារីរងគ្រោះចេញពីហាងនិងបានយកកំប៉ុងដាក់ស្លាបព្រាសមនិងចង្កឹះគប់ទៅលើម្ចាស់បំណុល ថែមទាំងយកទឹកជះទៅលើនារីជាម្ចាស់បំណុលរួចវាយទាត់ធាក់ទាំងកំរោល បណ្ដាលឲ្យរបួសទ្រាមខ្លួន និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។ក្រោយកើតហេតុស្រ្តីដៃដល់ ត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធី ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment