គួរឲ្យសរសើរ! ខ្ញុំពិការដៃជើង តែចិត្តខ្ញុំមិនពិការទេ ខុសពីមនុស្សក្នុងសង្គមមួយចំនួន ដែលឃើញហើយតែងដើររំលងនោះដែរ

ជីវិតរបស់មនុស្សម្នាក់ៗកើតមក នៅលើផែនដីដ៏ធំមួយនេះ គ្មានអ្នកណាកើតមកចង់ក្រលំបាកវេទនានោះទេ ហើយក៏មិនចង់កើតមក នៅក្នុងជីវិតជនពិការ ឬមានពិការនោះដែរ។ មនុស្សយើងគឺប្រាថ្នាចង់បានសេចក្តីសុខសប្បាយ និងមានទ្រព្យធន សមល្មមទៅតាមអ្វីដែលខ្លួនអាចរកបាន ដោយកំលាំងញើសឈាម របស់ខ្លួនតែប៉ុណ្ណោះ ។ បើព្រហ្មលិខិតតម្រូងឲ្យកើតមកជាជនពិការហើយនោះ គឺយើងមិនអាចតវ៉ាបានទេ ព្រោះនោះជាព្រហ្មលិខិត ដែលទេវតាបានចាររួចហើយ។

តែជីវិតជាជនពិការទោះរស់នៅក្រលំបាក តោកយ៉ាកយ៉ាងណាក៏ដោយ ក៏ខំប្រឹងរក ប្រឹងរៀនសូត្រ ប្រឹងធ្វើអ្វីឲ្យបានដូចជាមនុស្សដែលមានកាយសប្បទានគ្រប់គ្រាន់ ហើយមិនចាញ់គ្នានោះទេ។ ជនពិការខ្លះគាត់អាចរកមុខរបរចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងសមរម្យ ដោយមិនសុំទានអ្នកដទៃ ព្រោះថាពេលខ្លះមានអ្នកមើលងាយ មើលថោក មិនឲ្យតំលៃ មិនផ្តល់កិត្តិយសឲ្យ ។ ជីវិតកើតមក ជួបទុក្ខច្រើនណាស់មកហើយ ហេតុអីបានជាត្រូវមកគិតនិងរឿងឥតប្រយោជន៍បែបនេះទៀតនោះ? មាត់អ្នកណាគេចង់ថាអ្វីថាទៅ ឲ្យតែខ្លួនយើងចេះផ្តល់តំលៃឲ្យខ្លួនឯង ចេះស្រលាញ់ខ្លួនឯង និងខំប្រឹងធ្វើយ៉ាងណាឲ្យខ្លួនបានល្អប្រសើរជាងមុន លុបបំបាត់ការមើលងាយពីពាក្យសំដីរបស់មនុស្សមួយចំនួនដែលតែមើលងាយទៅវាបានទៅហើយ។

Related posts

Leave a Comment