ឱក សុគន្ធកញ្ញានិយាយថា! មកមើលមុខកូនប្រុស..! ពេលនេះគាត់មានសុខភាពល្អ…

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅ បងប្អូនក្នុងបណ្តាញ សង្គមហ្វេសប៊ុក ពិតជាបានជ្រាបច្បាស់ហើយមើលទៅ នូវពិធីមង្គលការរបស់តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺ ឱក សុគន្ធកញ្ញា ជាមួយលោក អុឹង សុខលី។ មង្គលការមួយនេះពិតជាល្បីកក្រើកខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានតូចធំៗ នៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។

ក្រោយពីរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរុ៉ប ហើយក៏បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេសបារំាង, ហូឡង់, អាល្លឺម៉ង់, អូទ្រីស និងប្រទេសអ៊ីតាលី។ ក្នុងនោះ គេក៏បានឃើញពួកគាត់បានផ្តិតយករូបភាពស្អាតៗ ប្លែកៗ និងគួរឲ្យទាក់ទាញ មកបង្ហាញជូនបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យបានឃើញដែរ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍រំភើប និងសប្បាយជំនួស។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយពីបានពិនិត្យផ្ទៃពោះ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ព្រមទាំងបានភ្ជាប់សារបញ្ជាក់ឲ្យដឹងផងដែរថា “មកមើលមុខកូនប្រុស..! ពេលនេះគាត់មានសុខភាពល្អ Mommy and daddy are waiting for you baby”៕

Related posts

Leave a Comment