Connect with us

កម្សាន្ត

លឿនណាស់! ផ្ទះឪពុកម្ដាយក្មេក នាយពែកមី សាងសង់រួចស្អាតគួរឱ្យចង់រស់នៅណាស់

Published

on

កាលពីពេលកន្លងទៅ តារាកំប្លែកនាយ ពែកមី បានបំពេញភាពកតញ្ញូធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង ដោយលោកបានសាងសង់ផ្ទះឈឺដ៏ធំស្កឹមស្កៃជូនឪពុកម្តាយបង្កើតរបស់ខ្លួនដែលមានទីតាំងនៅស្រុកកំណើត ខេត្តស្វាយរៀង ដែលផ្ទះដ៏ធំប្រណីតនោះបានចំណាយលុយអស់ ១៤ ម៉ឺនដុល្លារអាមេរិកឯណោះ។

ក្រោយពីសង់ផ្ទះជូនឪពុកម្ដាយបង្កើតរួចរាល់ កាលពីមួយរយៈមុននាយ ពែកមី និង ប្រពន្ធ ក៏បានសូត្រមន្តបុកគ្រឹះសង់ផ្ទះថ្មីមួយខ្នងទៀតជូនជូនឪពុកម្តាយក្មេក ក្នុងសំណង់បែបបុរាណកាត់សម័យដូចគ្នា ដែលមកទល់ពេលនេះ ផ្ទះថ្មីដែលសង់សម្រាប់ឪពុកម្តាយក្មេក បានសាងសង់ជិតរួចរាល់ ១០០ ភាគរយហើយ។

ពិតណាស់ផ្ទះថ្មីដ៏ធំប្រណីតដែលតារាកំប្លែងដ៏ល្បីរូបនេះសង់ជូនឪពុកម្ដាយក្មេក ពិតជាធំស្កឹមស្កៃខ្លាំងមិនធម្មតានោះទេ ជាពិសេសថ្មីៗនេះ នាយ ពែកមី បានបង្ហាញពីទិដ្ឋភាពផ្ទះនោះបានធ្វើឡើងជិតរួចរាល់ផងនោះ កាន់តែស្រស់ស្អាត ព្រមជាមួយនឹងក្បូរក្បាច់រចនាល្អសោភាគួរឱ្យចង់រស់នៅណាស់៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

វង្ស តារារតនា ហៅ ហ្សូណូ ថា «ប្ដី» ពេញៗមាត់ តាមពិតអ្នកទាំងពីរមានទំនាក់ទំនងពិសេសនេះ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ភាពស្និទ្ធស្នាលរវាងតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀងលោក ហ្សូណូ និង វង្ស តារារតនា តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងចង្កោមសិល្បៈ និងមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាអ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតគ្នាខ្លាំង ហើយថែមទាំងហៅគ្នាថា ប្តីៗពេញៗមាត់ថែមទៀតផងដែរ ។

ដោយនាថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបសង្ហា ហ្សូណូ ក្នុងនោះគេក៏បានឃើញ វង្ស តារារតនា បង្ហោះសារជូនពរលោក និងមានរំលេចពាក្យថាប្តីផងដែរ៖ “រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង

មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!» ។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី” ។

ទោះបីជាបែបនេះក៏ពិតមែន តែការពិតទៅទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ២ ដួងនេះ គឺជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ ព្រោះតាមរយៈសារជូនពរខាង វង្ស តារារតនា បានប្រើពាក្យថាមិត្តសម្លាញ់ៗ ម្យ៉ាងកាលពីពេលកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់បកស្រាយតាមកម្មវិធីជជែកកម្សាន្តមួយថា ពួកគេគ្រាន់តែមិត្តល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្តីៗបែបនេះឡើងធ្លាប់ទៅហើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចទេពធីតាដើរដី មួយឈុតនេះ រឿន ណាត ស្អាតអីយ៉ាងនេះ

Published

on

By

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់បវរកញ្ញា រឿន ណាត នោះ តែងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទីទាក់ភ្នែករបស់មហាជនផងដែរ ។

មួយវិញទៀត បើងាកទៅមើលលើការតុបតែងខ្លួន ក៏ដូចជាសម្រស់របស់នាង គេសង្កេតឃើញថា រឿន ណាត ទទួលបានការចាប់អារម្មណ៍ ពីបណ្តាមហាជនដែលជាអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត មុខមាត់មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។

ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណីខ្មែរ ។

មិនត្រឹមតែប៉ុណ្ណោះ ពេលមើលកាន់តេយូរកាន់តែស្រស់ស្អាតដូចជាទេពធីតាដើរដី ថែមទៀតផង ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពប៉ុន្មានសន្លឹកនេះ គឺជាការថតសម្អាតការផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ភ្ញាក់ផ្អើល! ជ័យលាភីរង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលប្រឡង Cambodian Idol

Published

on

By

ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីនេះបានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៣ ហើយ ដែលឃើញថាសប្តាហ៍នេះ មានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ ។

ហើយក្នុងសប្តាហ៍នេះផងដែរ អ្វីដែលធ្វើឲ្យមហាជនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះផងដែរ ។

ដោយមើលឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងថែមទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនោះ នាងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំងបួន និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ