Connect with us

ជីវិត​និងសង្គម

តាមពិត២០ឆ្នាំមុន ឧកញ៉ា ហេង ឡុង ជាអ្នកបកប្រែភាសា​អង់គ្លេស

Published

on

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយក្លាយជា មនុស្សជំនិតនៅក្បែរជាមួយនឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែយូរ គេក្រឡេកឃើញឋានៈតួនាទីរបស់លោក ហេង ឡុង កាន់តែមមាញឹក និងឡើងកូដស្រើតៗធ្វើឲ្យ រូបលោក ​ហាក់ដកឃ្លាច្រើនពីវិស័យសិល្បៈ។

ជាក់ស្តែងមួយរយៈចុងក្រោយនេះ រូបលោក ក៏ត្រូវបានគេចាប់អារម្មណ៍ ជាអ្នកសរសេរទំនុកចម្រៀងភាសាអង់គ្លេស ឲ្យតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ច័ន្ទសីមា ថែមទៀតផង ផ្ទុយទៅវិញ សាច់ចម្រៀងនោះ ចេញមក ហាក់ទទួលការរិះគន់ខ្លាំងពីមហាជនខ្មែរទៅវិញ។

យ៉ាងណាមិញ ធ្លាប់តែលេងសើចនឹងភាសាអង់គ្លេសរបស់ ឧកញ៉ា ហេង ឡុង មកដល់ពេលនេះ សភ្នែក ក្រោយដឹង ប្រវត្តិការងាររបស់រូបលោក កាលពី២០ឆ្នាំមុន ជាអ្នកបកប្រែភាសាអង់គ្លេសឲ្យ ជនជាតិសិង្ហបុរី ក្នុងក្រុមហ៊ុនស្រាបៀរថៃហ្គឺរ ដែលកំឡុងពេលនោះ ចំនួនអ្នកចេះភាសានេះស្ទាត់ជំនាញ នៅមានកម្រិតនៅឡើយ។

ក្នុងនោះរូបលោក បានបង្ហោះសារប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖ “អនុស្សាវរីយ៍កាលពី២០ឆ្នាំមុន ធ្វើការផ្នែកទីផ្សារ នៅក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ កំពុងបកប្រែភាសាអង់គ្លេសជាមួយលោកប្រធានជនជាតិសាំងហ្គាពួរ”៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ញាក់ណាស់! កែវ សុខផេង ទិញរថយន្តទំនើបខ្មៅស្រិលតម្លៃរាប់ម៉ឺនដុល្លារ ជិះផ្ទាល់ខ្លួន

Published

on

By

ពិតណាស់ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែ សុខផេង គឺជា Idol ក្នុងដួងចិត្តមហាជនជាច្រើន ទោះបីជាពេលនេះលោកបានរៀបការមានប្រពន្ធមានកូនហើយក្តី តែកីឡាករដ៏ឆ្នើមរូបនេះ នៅតែបង្ហាញមុខនៅលើទីលានប្រកួតយ៉ាងល្អមិនឲ្យអ្នកគាំទ្រអស់សង្ឃឹងនោះទេ ។

ទន្ទឹនឹងការទទួលស្គាល់ពីមហាជន អ្នកគាំទ្រទៅលើអាជីពជាកីឡាករបាល់ទាត់ កែវ សុខផេង ក៏អាចនិយាយថាទទួលបានជីវិតគូមួយដែលប្រកបដោយភាពផ្អែមល្ហែម មានសុភមង្គលជាមួយប្រពន្ធកូន ហើយលោកក៏រស់នៅក្នុងជីវិតសុខសប្បាយ មានជីវភាពធូរធារមិនធម្មតានោះទេ ។

ជាក់ស្តែង នៅថ្ងៃមុននេះបន្តិចនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញលោក កែវ សុខផេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដែលបង្ហាញថាលោកទើបនឹងទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅដ៏ថ្មីសន្លាងមួយគ្រឿង ដែលរថយន្តសេរីទំនើបនេះមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។

មួយវិញទៀត ក្រៅពីអាជីពជាកីឡារកបាល់ទាត់ កែវ សុខផេក ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងដំណើរការយ៉ាងរលូន ហើយដោយសារតែ សុខផេក ជាកីឡាករដ៏លេចធ្លោ និងមានសមត្ថភាព ថែមតាំងមានរូបរាងសង្ហាទៀតនោះ ហើយកន្លងមកគេក៏បានឃើញរូបលោកទទួលបានការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ឬផលិតផលផ្សេងៗហូរហែមិនចាញ់អ្នកសិល្បៈអាជីពប៉ុន្មានឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ខ្លោ.-ចចិត្ត! ញាត់កូនជ្រូកសន្សុំលុយទិញ I Phone តែមិនទាន់សម្រេចក្តីស្រមៃផង បែរបាត់បង់ជីវិតទាំងវ័យក្មេង ព្រោះជំងឺមួយ

Published

on

By

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងក្តីសោកស្តាយ និងអាណិតអាសូរចំពោះក្មេងប្រុសមួយរូប ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ទាំងមិនបានសម្រេចក្តីប្រាថ្នារបស់ខ្លួន ដែលកាលនៅរស់នៅបានខិតខំទិញកូនជ្រូកសន្សំលុយបង្គ្រប់ទិញទូរស័ព្ទ I Phone XS Max ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ។

ទាក់ទងទៅនឹងរឿងរ៉ាវមួយនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Oun Nit Love» ត្រូវជាម្តាយមីងរបស់ក្មេងប្រុសខាងលើ បានសម្តែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់ក្មួយប្រុសរបស់ខ្លួន ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺគ្រុ.នឈា.ម ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបន្តទៀតថា មុនពេលស្លា.ប់ ក្មួយប្រុសរបស់ខ្លួនចេះណាស់ គឺចេះសន្សំលុយតាំងពីក្មេងតាមរយៈកូនជ្រូក ដើម្បីសន្សំលុយទិញរបស់ខ្លួនដែលចង់បាន តែបែរជួបរឿងអកុសល ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ពុំអាចសម្រេចក្តីប្រាថ្នាបាន ។

ហើយស្រ្តីដែលជាម្តាយមីងបានបន្តទៀតថា កូនជ្រូកដែលបានសន្សំនោះ នឹងត្រូវោក ហើយថវិកាដែលទទួលបាននឹងត្រូវយកទៅវត្តប្រគេនព្រះសង្សបង្សុកូលឧទិ្ទសឲ្យបានទៅដល់ក្មួយជាទីស្រលាញ់របស់ខ្លួន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

អត្ថបទថ្មីៗ